adverise with khmeread Untitled 1

ហួសចិត្ត​! ក្រុមនិស្សិត​ចិន​មក​អង្គុយ​តុ​ប្រឡង​គ្រាន់តែ​ដើម្បី​បានឃើញ​មុខ​អ្នកគ្រូ​ស្អាត​

    ​និស្សិត​នៅ​សាកលវិទ្យាល័យ Sichuan Normal Universtiy ក្នុង​ទីក្រុង Chengdu ភាគ​និរតី​ប្រទេស​ចិន​កំពុង​ប្រឹងប្រែង​សិក្សា​យ៉ាងខ្លាំង និង​ទៅ​រៀន​បន្ថែម​ម៉ោង ដើម្បី​ទៅ​មើលរូប​សម្រស់​សាស្ត្រាចារ្យ​ស្រី​ស្អាតៗ​។​

​    ​រូបភាព​ដ៏​ទាក់ទាញ់ ១៦ សន្លឹក​របស់​អ្នកគ្រូ​បង្រៀន​ស្រី​មកពី​សាកល​វិទ្យា Sichuan Normal Universtiy បាន​ក្លាយជា​ប្រធានបទ​ក្ដៅ​នៅ​បណ្ដាញ​សង្គម​ចិន បន្ទាប់ពី​ពួក​និស្សិត​បង្ហោះ​វា​នៅលើ​អន​ឡាញ​។ រូបថត​នៃ​សម្រស់​ដ៏​អស្ចារ្យ​របស់​អ្នកគ្រូ​បង្រៀន​ស្រី ដែលមាន​ជំនាញ​ផ្ទាល់ខ្លួន​ខុសៗ​គ្នា ដូចជា ច្រៀង រាំ វិចិត្រសិល្បៈ ល្ខោន និង​ជំនាញ​បង្រៀន​ភាសា​អង់គ្លេស ត្រូវបាន​បង្ហោះ​ដើម្បី​បង្ហាញ​ក្នុង​គោលបំណង​ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​របស់​ប្រជាជន​ចិន ទៅលើ​គ្រូបង្រៀន​ស្រី​ជោគជ័យ ដែលជា​ធម្មតា​ត្រូវគេ​យល់ថា​មានមុខមាត់​ចាស់ គ្មាន​មេត្តា និង​សោះកក្រោះ​នោះ​។​

​    ​យុទ្ធនាការ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាងច្រើន បន្ទាប់ពី​អ្នកគ្រូ​ដ៏​ជោគជ័យ​រូបនេះ​បង្ហោះ​រូបភាព​មួយ​សំណុំ​កាលពី​ខែឧសភា ហើយ​ត្រូវបាន​និស្សិត​នៅ​សាកលវិទ្យាល័យ​យកទៅ​បង្ហោះ​កាលពី​ថ្ងៃទី ១៩ ខែកញ្ញា​។​

​    ​អ្នកគ្រូ​បង្រៀន ដែល​គេ​ស្គាល់​ឈ្មោះថា Xu រូបនេះ​ត្រូវបាន​គេ​យកចិត្តទុកដាក់​បំផុត​នៅលើ​បណ្ដាញ​សង្គម​។ នេះ​បើ​យោង​វេ​ប​សាយ​ដេលី​មែ​ល​។ អ្នកគ្រូ​វ​បង្រៀន​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស​យកមក​ផុស​គឺ​ផ្ដោតលើ​ភាពល្បីល្បាញ​របស់​ពួកគេ សមិទ្ធផល​នៃ​ការសិក្សា និង​រូបរាងកាយ​។ អ្នកគ្រូ Xu និយាយថា "​ដោយសារ​យើង​ជា​គ្រូបង្រៀន​សាកលវិទ្យាល័យ ហើយ​សិស្ស​របស់​ពួកយើង​ខ្លះ​អាច​នឹង​ក្លាយជា​គ្រូបង្រៀន​នៅ​ថ្ងៃ​អនាគត  ដូច្នេះ​យើង​ចង់ឱ្យ​សាស្ត្រាចារ្យ​ទាំងនេះ​ក្លាយជា​គំរូ​របស់​ពួកគេ ហើយ​បង្ហាញ​ពួកគេ​នូវ​អ្វីដែល​ពួកគេ​អាច​នឹង​ក្លាយ​នៅ​ថ្ងៃ​អនាគត​"​។ អ្នកគ្រូ​ស្រស់ស្អាត​បន្តទៀតថា "​និស្សិត​នឹងមាន​បំណង​ទទួលយក​មេរៀន​របស់​ពួកគេ​យ៉ាងខ្លាំង​។ ខ្លះទៀត​បាន​និយាយថា ពួកគេ​នឹង​អង្គុយ​រៀន​ម៉ោង​បន្ថែម​ដើម្បី​ឃើញ​គ្រូបង្រៀន​របស់​ពួកគេ​"​។​

​    ​ថា​តើ​សាស្ត្រ​ចា​រ្យ​ស្រី​ស្អាត​រូបនេះ​អាច​បង្ហាញ​សិស្ស​ពីអ្វី​ដែល​ពួកគេ​នឹង​ក្លាយ​នៅ​ថ្ងៃ​អនាគត គឺ​នៅ​ជា​តែ​ជា​អា​ថ៍កំ​បាំង ប៉ុន្ដែ​ប្រតិកម្ម​នៅលើ​អន​ឡាញ​គឺ​វិជ្ជមាន​លើសលុប​។ មនុស្ស​មិន​ព្រម​ឈប់​លើកសរសើរ​អ្នកគ្រូ​បង្រៀន​ស្រី​រូបនេះ​ឡើយ ខណៈដែល​អ្នកខ្លះ​បាន​និយាយថា "​ទេពធីតា​" និង​ខ្លះទៀត​និយាយថា "​សម្រស់​ស្អាត​មិនគួរ​ឱ្យ​ជឿ​"​។ មាន​អ្នកលេង​បណ្ដាញ​សង្គម WeChat ម្នាក់​និយាយថា "​ប្រសិនបើ​ខ្ញុំ​នៅ​កំពុង​រៀន​នៅឡើយ ខ្ញុំ​នឹង​រៀន​ឱ្យ​ពួ​កែ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់