adverise with khmeread Mark 1

ប៉ូលីសហ្វីលីពីនឃាត់ខ្លួនតារាភាពយន្តម្នាក់និងដកហូតកញ្ឆា១គីឡូក្រាម

          តារា​ភាព​យន្ត​ Mark Anthony Fernandez ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​យប់​ថ្ងៃច័ន្ទ​ តាមចោទថា មាន​កញ្ឆា​មួយគីឡូ​ក្រាម​។

          ប៉ូលិស​រក​ឃើញ​កញ្ឆាមួយកញ្ចប់ធំ ហើយត្រូវ​បានគេចាត់ទុកថា ជា​គ្រឿង​ញៀន​ដ៏គ្រោះថ្នាក់​នៅប្រទេសហ្វីលីពីន​ ។

          ប៉ូលិស​បានដេញតាម Fernandez នៅ​ពេល​តារា​ភាព​យន្ត​រូបនេះ​បើក​ឆ្លង​កាត់​ប៉ុស្តិ៍ត្រួតពិនិត្យ​នៅ​កំណាត់ផ្លូវហាយវេ MacArthur Highway នៅBarangay Virgen de los Remedios ។

          ស្នងការប៉ូលិស​ឈ្មោះ Sydney Villaflor បាននិយាយថា ចរាចរណ៍​មាន​ភាព​កក​ស្ទះ​ឆ្ពោះទៅ​រដ្ឋធានី Pampanga បាន​ធ្វើ​ឲ្យ​ Mark Anthony Fernandez បង្ខំចិត្តឈប់រថយន្ត។​ Fernandez ប្រឈមនឹងបទចោទប្រកាន់​រំលោភច្បាប់​ប្រឆាំង​នឹងគ្រឿង​ញៀន​ដ៏គ្រោះ​ថ្នាក់​របស់ប្រទេសហ្វីលីពីន៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់