adverise with khmeread Untitled 1

Edwin Siu អួតថា ខ្លួនស្រដៀងតារាភាពយន្ត ចូវ យន់ហ្វាត

          តារាភាព​យន្តហុងកុង​ជើងចាស់ ចូវ យន់ហ្វាត ត្រូវបាន​មហាជនស្វាគមន៍​គ្រប់គ្នា​ ហើយ​ព្យាយាម​ចង់ថតរូបជាមួយ​នៅ​ពេល​ពួកគេ​ឃើញគាត់។ តារា​ភាព​យន្ត Edwin Siu ក៏មិនខុសពី​មហាជនដទៃទៀតដែរ។

Edwin Siu បានជួបជា​មួយ​ ចូវ យន់​ហ្វាត ដោយចៃដន្យ​នៅពេលកំពុង​ថត​រឿងភាគ Wulin Revival ហើយ​បានចែករំលែក​រូបភាព​របស់ ចូវ យន់​ហ្វាត និង​ខ្លួន​តាម​បណ្តាញសង្គម Weibo ដែលធ្វើ​ឲ្យ​អ្នក​និយម​អ៊ីនធើណិត​ជា​ច្រើន​ច្រណែន​នឹង Edwin Siu ។

Edwin បាននិយាយថា ខ្លួន​មើល​ទៅស្រដៀងនឹង ចូវ យន់ហ្វាត ដែរ ហើយ​បាន​សរសេរ​សារ​ថា “​អ្នកគឺជា​អាយដូលរបស់ខ្ញុំអស់រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ​ ​វាជា​កិត្តិយស​ខ្លាំងណាស់​ដែល​បាន​ជួប​អ្នក​ដោយ​ផ្ទាល់នៅ​ថ្ងៃនេះ។​ អ្នក គឺជា​មនុស្សគំរូ​របស់​ខ្ញុំ​ ហើយ​មាន​គេនិយាយថា ខ្ញុំដូចអ្នក។ ខ្ញុំរក​ឃើញ​ចំណុច​រួមរបស់យើងទាំងពីរគឺសើចចេញធ្មេងដូចគ្នា”។

ទោះបីជា​យ៉ាងណា អ្នកនិយមអ៊ីនធើណិតខ្លះ​សរសេរថា Edwin Siu មើល​ទៅ​ដូចជា Ekin Cheng ច្រើន​ជាង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់