adverise with khmeread Ad 221514680 e1475495742687

មិនគួរ​ឱ្យ​ជឿ លើ​លោក​នេះ​ពិត​ជាមាន​ពីងពាង​ដូច Alien

    ​មិន​ប្រាកដថា​ជា Alien ឬក៏​ពីងពាង​។ នៅ​រុស្ស៊ី​គេ​ប្រទះឃើញ​ពីងពាង​មួយ​ប្រភេទ​ដែលមាន​រូបរាង​ដូច​សត្វ​ចម្លែក​ភព​ក្រៅ​នៅលើ​គូថ​របស់​វា​។​

​    ​វា​ត្រូវបាន​គេ​រកឃើញ​នៅផ្ទះ​ល្វែង​មួយកន្លែង​ក្នុង​ទីក្រុង Penza ហើយ​បាន​ផុស​វា​នៅលើ​អន​ឡាញ​។​

​    ​មនុស្ស​ជាច្រើន​ចង់ដឹងថា​តើ​វា​មាន​ពិស​ដែរឬទេ​។ អ្នកជំនាញ​ផ្នែក​សត្វ​ម្នាក់​ឈ្មោះ Oleg Polumordvinov ជឿថា​ពីងពាង​នេះ​គឺជា​ប្រភេទ​ពីងពាង "Misumena Vatia" ឬ​ហៅថា​ពីងពាង Flower Crab ។​

​    ​គាត់​និយាយថា "​ពីងពាង​ប្រភេទ​នេះ​គឺជា​ប្រភេទ​ពីងពាង​នៅ​តំបន់​របស់​ពួកយើង ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​"​។​

​    ​ពីងពាង Flower Crab គឺ​ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​ក្នុង​ឈើ អំឡុងពេល​រដូវ​ស្លឹកឈើ​ជ្រុះ ហើយ​វា​ស៊ី​តែ​សត្វល្អិត​តែប៉ុណ្ណោះ និង​មាន​សមត្ថភាព​ចេះតែ​ខាំ​ស្បែក​មនុស្ស​ប៉ុណ្ណោះ តែ​មិនមាន​ពិស​ទេ​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់