adverise with khmeread 1

សាហាវ​ណាស់​! ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ឈ្លោះ​កាប់សម្លាប់​គ្នា​ផ្អើល​ក្រុង​បាត់ដំបង​

    បាត់ដំបង ៖ មាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​រវាង ប្តី និង ប្រពន្ធ ប្រើ​កាំបិទ​ចាក់​ប្រហារ​គ្នា​ទៅវិញទៅមក បណ្តាលឱ្យ​ស្ត្រី​ជា​ប្រពន្ធ ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​បុរស​ជា​ប្តី រងរបួស​ធ្ងន់​ធ្លាយ​ពោះវៀន​ចេញមកក្រៅ។



    អំពើហិង្សា​ដ៏​សាហាវ​ខាងលើនេះ​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​បាត់ដំបង កាល​វេលា​ល្ងាច​ថ្ងៃទី​៤​ តុលា​ ឆ្នាំ​២០១៦​នេះ ​នៅត្រង់ចំណុច​ផ្ទះ​លេខ ៤៧២​ក្រុមទី​៣៤  ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​

    ជុំវិញ​ករណីនេះ​ប៉ូលិស​នៅ​មិនទាន់​ផ្តល់ព័ត៌មាន​លម្អិត​នៅឡើយ។​

    អ្នកស្រុក​ដែល​ឃើញ​ហេតុការណ៍​បាន​និយាយថា ហេតុ​អី​ក៏​ប្តី​ប្រពន្ធ​ចំណាស់ៗ​នេះ​ទៅហើយ​ដាច់ចិត្ត​កាប់​ចាក់​សម្លាប់​គ្នា​ទៅ​កើត​។ ​ម្តេច​គ្មាន​ធម៌​មេត្តា​ និង​សន្តោស​គ្នា​ដោយយោង​លើ​អនុស្សាវរីយ៍​កាលពី​នៅ​ក្មេងៗ​ទេ​ឬ​? គួរ​អនិច្ចា​ណាស់​ខ្លាំងណាស់៕

adverise with khmeread

មតិយោបល់