adverise with khmeread Unnamed %285%29

សាហាវ​! ​ក្មួយប្រុស​វាយ​អ៊ុំប្រុស​​អ៊ុំ​ស្រី​ខ្លួន​បែកក្បាល​ព្រោះ​រឿងសុំលុយ​មិនបាន

    កណ្តាល ៖ យុវជន​ពាល​ម្នា​ក់បាន​ប្រើ​ហិង្សា​ដោយ​ចេតនា​យក​ដុំឥដ្ឋ​គប់​ក្បាល​អ៊ុំ​ប្រុស​និង​យក​ឈើ​ដើ​សង្កែ​សំពង​ក្បាល​អ៊ុំ​ស្រី​ដោយ​គ្រាន់តែ​សុំ​លុយ​មិនឱ្យ ដែល​អំពើហិង្សា​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៣​ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​១០​នាទី​រសៀល​នៅ​ចំណុច ភូមិ​រាយ​ដប​ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល ហើយ​ប៉ូលិស​បាន​ចាប់ខ្លួនបាន​នៅថ្ងៃនេះ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ចំនួន​២​នាក់​១-​ឈ្មោះ ​មាស សុខ​ជឿន​ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ មុខរបរ ជាងសំណង់ ​និង​២- ឈ្មោះ​យ៉ង សុខ​នី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​មុខរបរ នៅផ្ទះ ជនរងគ្រោះ​ទាំង​០២​នាក់​ប្តី​ប្រពន្ធ រស់នៅ​ភូមិ​រាយ​ដប​ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ចំណែក​ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​ឈ្មោះ​ ធី រស្មី ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិក​ណ្តោ​ក ​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង មុខរបរ ពុំ​ពិតប្រាកដ​។ វត្ថុតាង​រួមមាន​:១- ឥដ្ឋប្រហោង​ចំនួន​១​ដុំ ​និង​២- កំណាត់​អុស​សង្កែ​១​ទំហំ​ប៉ុនកដៃ មនុស្ស​ចាស់ ប្រវែង​៣៨​សង់ទីម៉ែត្រ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​ទាំង​២​នាក់​ជា​ប្តី​ប្រពន្ធ​កំពុង​នៅផ្ទះ​របស់ខ្លួន​ពេលនោះ​ជនសង្ស័យ​ជា​ក្មួយ​បានមក​សុំ លុយ​ជនរងគ្រោះ​ជា​ប្តី​តែ​គ្មាន​លុយ​ឱ្យ​។​ ជនសង្ស័យ​ក៏បាន​យក ដុំឥដ្ឋ​ប្រហោង​១​ដុំ​ចោល​មក​ជនរងគ្រោះ​ជា​ប្តី​ចំក្បាល​បណ្តាលឱ្យ​បែកក្បាល​ហូរឈាម។​

    បន្ទាប់មក​ជនសង្ស័យ​ក៏​យក​កំណាត់​អុស​សង្កែ​ខាងលើ​វាយ​ជនរងគ្រោះ​ជា​ប្តី​បន្ថែម​ទៀត​ឃើញ​ដូចនេះ​ជនរងគ្រោះ​ជា​ប្រពន្ធ​ក៏​ចូល​ឃាត់ ត្រូវ​ជនសង្ស័យ​វាយ​១​កំណាត់​អុស​ដដែល​ចំក្បាល​បែក​ហូរឈាម ពេល​វាយ​រួច​ជនសង្ស័យ​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​អ្នកភូមិ​ដឹក​មក​ព្យាបាល​របួស​នៅ​មណ្ឌល​សុខភាព ឃុំ​សៀមរាប​។​

    លុះ​មកដល់​ថ្ងៃទី​០៤ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១ ​និង​៤០​នាទី​ទើប​ប្រទះ ឃើញ​ជនសង្ស័យ លោក​អធិការ​ក៏បាន​សុំ​យោបល់​លោក​ព្រះរាជអាជ្ញា​លឹម សុគ​ន្ថា​បាន​អនុ​ញ្ញា​ត្តិ​អោយ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់