Unnamed %281%29

លួច​ម៉ូតូ​ជាង​២​ខែ​ហើយ​ទើប​ប៉ូលិស ស្រុក​កោះធំ​វ៉ៃខ្នោះ​បាន

    កណ្តាល ៖ បុរស​ម្នាក់​ក្នុងចំណោម​ប​ក្ច​ពួក​៣​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី អំពើ​លួច​ម៉ូតូ​នៅ​ថ្ងៃទី១៨ ​សីហា ឆ្នាំ២០១៦ វេលា​ម៉ោង ៩ និង៣០នាទី​នៅ​ចំណុច​ដីចម្ការ​ស្វាយ​ត្រើយ​ខាងជើង​ព្រែក​យាយ​ហាយ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល។ ​លុះ​នៅ​ថ្ងៃទី៤ ​តុលា​ ឆ្នាំ​២០១៦​នេះ​ទើ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​បាន​បញ្ជូនទៅ​តុលាការ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឆេង ចិន្ដា ភេទ​ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​មុខរបរ កសិករ។ ​សម្ភារៈ​បាត់បង់​មាន​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ ២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1P-8839 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន 9325226។​

    ចំណែក​ជនសង្ស័យ​ចំនួន ៣​នាក់​គឺ ១-​ឈ្មោះ ស្រ៊ុន តូច (​ហៅ វ៉េវ​) ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​រត់គេចខ្លួន​), ២-​ឈ្មោះ ម៉ឺ​យ ជីន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (​រត់គេចខ្លួន​) និង៣-​ឈ្មោះ មាស សុខុម ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ​(​ចាប់​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ០១ ​គ្រឿង​តែម្នាក់ឯង​ទៅ​ច្រូតស្មៅ​គោ​នៅ​ចុង​ព្រែក​យាយ​ហាយ ពេលទៅដល់​ជនរងគ្រោះ​បាន​ចត​ម៉ូតូ​របស់ខ្លួន​នៅក្នុង​ចំការ​ស្វាយ​ត្រើយ​ខាងជើង​ព្រែក​យាយ​ហាយ ចម្ងាយ​ពី​មាត់​ព្រែក​ប្រមាណ ១៥០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ដោយបាន​ចាក់​សោក​ម៉ូតូ​ទុក​ត្រឹមត្រូវ រួច​ក៏បាន​ដើរទៅ​ច្រូតស្មៅ​គោ​នៅ​ខាងជើង​កន្លែង​ទុក​ម៉ូតូ​ប្រមាណ ១០០ ម៉ែត្រ។​

    លុះ​នៅពេល​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង ៣ នាក់​ខាងលើ ក៏បាន​ដើរចូល​ទៅធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ ០១​គ្រឿង ដែលជា​របស់​ជនសង្ស័យ​បាន​ចត​ទុក ចោល​នោះ​តែម្ដង។ ​ដោយ​ឈ្មោះ មាស សុខុម ជា​អ្នក​ចាំមើល​ផ្លូវ រីឯ​ឈ្មោះ ស្រ៊ុន តូច​ (​ហៅ វ៉េវ​) និង ម៉ឺ​យ ជីន ជា​អ្នកយក​ឧបករណ៍​កាច់​សោក ទៅ​ចាក់​ប្រអប់​សោកា​ច់​យកបាន​សម្រេច។​

    ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ទាំង ០៣ នាក់​ខាងលើ​បាន​បញ្ឆេះ​ម៉ូតូ​ដែល​លួចបាន​ជិះ​ចេញទៅ​តាម​ចុង​ព្រែក​យាយ​ហាយ។ ​ពេលទៅដល់​ចុង​ព្រែក​យាយ​ហាយ ឈ្មោះ ស្រុ​ន តូច​(​ហៅ វ៉េវ​) បាន​ទម្លាក់​ឈ្មោះ មាស សុខុម ចុះ​ពីលើ​ម៉ូតូ ដោយ​ប្រាប់​ឱ្យ​នៅចាំ​ស្ដាប់​ព័ត៌មាន​ក្នុងភូមិ​ថា​តើ​មាន​អ្នកណា​ដឹងថា​ពួកខ្លួន​លួច​ម៉ូតូ​គេ​ឬ​អត់? ​ហើយ​លុយ​ដែល​លក់​ម៉ូតូ​បាន​ចាំ​ផ្ញើ​តាម​វី​ង​មកឱ្យ​រួច​ក៏​ជិះ​ម៉ូតូ​ទៅ​ទិស​ខាងលិច​បាត់ទៅ។​

    នៅពេលដែល​ជនសង្ស័យ​បញ្ឆេះ​ម៉ូតូ​ជិះ​ចេញទៅ ក៏ត្រូវ​ជនរងគ្រោះ​ឮ​សំលេង ហើយ​មើលឃើញ​ម៉ូតូ​របស់ខ្លួន​ត្រូវ​ចោរលួច​យកទៅ​បាត់។ បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរ​ប្រាប់​កូន​របស់ខ្លួន​ឱ្យជួយ​ដើររក​តែ​ពុំ​ឃើញ។​

    ក្រោយមក​សមត្ថកិច្ច​ក៏បាន​ទទួល​ព័ត៌មាន​នេះ រួច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ សាកសួរ​សាក្សី​នៅ​ជុំវិញ​កន្លែងកើតហេតុ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​មុខសញ្ញា​បាន និង​ទទួលបាន​បណ្ដឹង​ពី​ជនរងគ្រោះ​ផង​នោះ ទើប​នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៦ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ មាស សុខុម មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាម​នីតិវិធី។​

    តាម​ចម្លើយសារភាព​របស់​ឈ្មោះ មាស សុខុម បាន​ឆ្លើយ​សារភាពថា រូប​ខ្លួន​និង​បក្ខពួក ០២​នាក់​ទៀត​គឺ ឈ្មោះ ស្រុ​ន តូច​(​ហៅ វ៉េវ​) និង​ឈ្មោះ ម៉ឺ​យ ជីន ពិតជា​បានធ្វើ​សកម្មភាព​កាច់​សោក​លួច​យក​ម៉ូតូ ០១ គ្រឿង របស់​ជនរងគ្រោះ នៅ​ចំណុច និង​ពេលវេលា​កើតហេតុ​ខាងលើ​ពិតប្រាកដ​មែន ហើយ​លក់​យកលុយ​ចាយ​អស់៕​

មតិយោបល់