adverise with khmeread 14593647 1136887846398089 1561504708 n

ទូក​ស្មាច់​ដាក់​ម៉ាស៊ីន​បើក​បុក​ទូក​ឈើ​អ្នកនេសាទ​ស្លាប់​ម្នាក់​

    បាត់ដំបង ៖ ទូក​ប្រភេទ​ស្មាច់​ដាក់​ម៉ាស៊ីន​បាន​បើក​បុក​ទូក​ឈើ​អ្នកនេសាទ​ម្នាក់​ បណ្តា​លឱ្យស្លា​ប់ភ្លាម​កាលពី​វេលា​ម៉ោង​៧​ថ្ងៃទី​៣​ ខែតុលា ​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ក​សេះ​ស្ថិតក្នុង​ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ចំណែក​ជនបង្ក​បាន​បើក​រត់​បាត់​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​៧​ថ្ងៃទី​៣ ​ខែតុលា ​ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច ក​សេះ​ស្ថិតក្នុង​ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង  ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជើង​ទឹក​មួយ​បាន​កើតឡើង​បង្កដោយ​ទូក​ស្មាច ពណ៌​ស​និង​ខៀវ​មាន​គ្នា​៣​នាក់ ប្រុស ម្នាក់​ ស្រី​០២ នាក់ (​មិន​ស្គាល់​សាវតា) ​ជិះ​ពី​កើ​តទៅ​លិច មកដល់​ពេលមកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ទូក​អ្នក​រាយ​មង​ (​ជិះទូក​ឈើ) ​ធ្លាក់ចូល​ទឺ​ក​ស្លាប់។​

    សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​មានឈ្មោះ រ័ត្ន សារាយ ប្រុស អាយុ ២៨​ ឆ្នាំ មុខរបរ នេសាទ រស់នៅ​ផ្ទះ​លេខ ២៤៩ ក្រុមទី​១២ ភូមិ​រហាល​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ បាត់ដំបង។​

    លុះដល់​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងៃទី​៤ ​ខែតុលា ​ឆ្នាំ​២០១៦​ទើប សាកសព​ទើបតែ​អណ្តែត​ទឹក​។ ​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ត្រួតពិនិត្យ​ហើយ ក៏បាន​ប្រគល់​សព​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ចំណែក​ជនបង្ក​បាន​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែ​ករក​ជនបង្ក​ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់៕

adverise with khmeread

មតិយោបល់