adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ទំនង​រមួលក្រពើ​កំភួនជើង​លង់ទឹក​ស្លាប់​

    ព្រះវិហារ ៖ សាក្សី​ម្នាក់​បាន ប្រទះឃើញ​សព​មនុស្ស​លង់ទឹក​ស្លាប់​​ម្នាក់​ នៅ​ចំណុច​ខាងជើង​មណ្ឌល​សុខភាព​តា​កឹង​ ចម្ងាយ​១០០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃទី​៤​ តុលា ​ឆ្នាំ​២០១៦​នេះ ហើយ​បា​នរាយ​ការណ៍​ប្រាប់​ប៉ូលិស។​

    ប៉ូលិស​និយាយថា សព​ឈ្មោះ ចក់ ជឹ​ង ភេទ​ប្រុស អាយុ ៤៨ ​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ​រ​ស់​នៅ​ភូមិ​ពង្រ ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ។ ​បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​ស្ទឹងសែន​មនោ​រម្យ ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ។​

    ប៉ូលិស​បន្តថា មូលហេតុ​ក្រោយពី​ការពិនិត្យ​ធ្វើ​កោសល្យវិច្ឆ័យ ដោយ​ជំនាញ​ពេទ្យ និង​ប៉ូលិស​បច្ចេកទេស​វិទ្យាសាស្ត្រ និង​តាម​ការបំភ្លឺ​របស់​ឈ្មោះ ​ធឹ​ប ធា ដែល​ត្រូវជា​កូនចុង​របស់​អ្នករងគ្រោះ ទើប​អាច​សន្និដ្ឋានបានថា សព​នេះ​ស្លាប់​នៅ​ថ្ងៃទី​០១ ​តុលា​ ឆ្នាំ​២០១៦ ដោយ​ជម្ងឺ​ខ្យល់គរ និង​រមួលក្រពើ​ជើង​ខាងស្តាំ។​

    ប៉ូលិស​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​នៅផ្ទះ​ឈ្មោះ​ ធឹ​ប ធា ចំណុច​ស្ទឹងសែន​មនោ​រម្យ ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ៕
 

adverise with khmeread

មតិយោបល់