adverise with khmeread 1

នាយប៉ូលិស​ប៉ុស្តិ៍​ស្រែ​អំពូ​ម ស្រវឹងស្រា​ជោកជាំ​យក​កាំភ្លើង​ដេញ​បាញ់​ប្រពន្ធ ត្រូវបាន​សមត្ថកិច្ច​វា​យ​ខ្នោះ​ទាំងយប់​

    មណ្ឌលគិរី  ៖ មេ​ប៉ូលិស​ប៉ុស្តិ៍​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តមណ្ឌលគិរី ទាំងយប់ បន្ទាប់ពី​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ ហើយ​យក​កាំភ្លើង AK ដេញ​បាញ់​ប្រពន្ធ​ខ្លួនឯង​ចំនួន​៣​គ្រាប់ តែ​មិន​បណ្ដាល​មាន​គ្រោះថ្នាក់​នោះទេ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ស្នងការ​ប៉ូលិស​ខេត្តមណ្ឌលគិរី បានឱ្យដឹងថា អំពើហិង្សា​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជិតខាង និង​កម្លាំង​សមត្ថកិច្ច នៅ​យប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ពូ​រ៉ា​ដែ​ត ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា​។ ក្រោយពី​មាន​ហេតុការណ៍​នេះ លោក​បាន​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច បញ្ជូន​ខ្លួន​លោក​មេ​ប៉ុស្ដិ៍​ម្នាក់នេះ ទៅ​ស្នងការដ្ឋាន​ខេត្ត​ទាំងយប់​។​

    អ្នករស់នៅ​ជិតខាង​បានឱ្យដឹងថា មេ​ប៉ុស្តិ៍​ដែល​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ​នេះ មានឈ្មោះ រ៉ា បូរិទ្ធ (​ហៅ​អា​ដុល​) អាយុ​៤៤​ឆ្នាំ, ​ឯ​ប្រពន្ធ​ឈ្មោះ សំអឿន ថា​វី​ផ្ល អាយុ​២៣​ឆ្នាំ ជនជាតិភាគតិច​ព្នង មាន​ទីលំនៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​

    ប្រជាពលរដ្ឋ​ក៏បាន​និយាយ​រិះគន់ លោក​មេ​ប៉ុស្តិ៍​ម្នាក់នេះ​ថា ក្នុងនាម​ខ្លួន​ជា​មេ​ប៉ុស្តិ៍​ជា​អ្នកអនុវត្ត​ច្បាប់ នៅពេល​ស្រវឹងស្រា​ម្ដងៗ បែរជា​ប្រើ​អំពើហិង្សា​ទៅលើ​ប្រពន្ធ ដោយ​យក​អាវុធ​មក​គំរាមកំហែង ធ្វើឱ្យពួកគាត់​មានការ​ភ័យខ្លាចជារឿយៗ​។​

    ប្រជាពលរដ្ឋ​ក៏​លើក​នូវ​ការ​សំណូមពរ និង​ស្នើ​ដល់​ស្នងការ​ខេត្តមណ្ឌលគិរី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន មាន​ចំណាត់​ការដក​មេ​ប៉ុស្តិ៍​រូបនេះ​ពី​ដំណែង​កុំ​ឱ្យ​យក​កាំភ្លើង​មក​បាញ់បោះ ដែលជា​ហេតុ​បង្កឱ្យ​មានការ​ភ័យខ្លាច​តទៅទៀត​ឱ្យសោះ​៕

adverise with khmeread

មតិយោបល់