adverise with khmeread Unnamed %282%29

ប៉េអឹម​ឃាត់ខ្លួន​យុវជន​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​អរិយ​ក្សត្រ​

    កណ្តាល ៖ យុវជន​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្រុក​ល្វាឯម​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក និង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅវេលា​ម៉ោង​២​ និង​៥៣​នាទី រសៀល​ថ្ងៃទី​៣ ​តុលា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​មាត់ទន្លេ ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ខេត្តកណ្តាល។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ល្វាឯម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​ទ្រី នាត ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ លំនៅ​ភូមិ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន៖ ១-​ថ្នាំញៀន​(​ម៉ា​ទឹកកក​) ចំនួន ០៧ កញ្ចប់​តូច​, ២-​កូន​ការ​បូ​ប ០១, ៣-​ផ្លែ​ឡា​ម ០១ និង៤-​ប្រាក់រៀល ២.៣០០ (ពីរពាន់បីរយ) ​រៀល។​

    បច្ចុប្បន្ន ជ​នសង្ស័យ​ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ខេត្ត និង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​រួចហើយ៕

adverise with khmeread

មតិយោបល់