adverise with khmeread 14572503 1136905599729647 1064858579 o

ស្ត្រី​ម្នាក់​ដើរ​ឆ្លងផ្លូវ​ជាតិ​លេខ​៦ ត្រូវ​ម៉ូតូ​បុកឱ្យ​របួសធ្ងន់ ហើយ​ស្លាប់​នៅ​មន្ទីរពេទ្យ​

    សៀមរាប ​៖ អ្នក​ថ្មើរជើង​ម្នាក់​ដើរ​ឆ្លង​ផ្លូវជាតិ​លេខ​៦​ពី​ជើង​ទៅ​ត្បូង ត្រូវ​ម៉ូតូ​បុកឱ្យ​រងរបួស​ធ្ងន់ និង​បាក់ដៃ​ខាងឆ្វេងបញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​ត្រូវបាន​ស្លាប់​នៅ​មន្ទីរពេទ្យ​តែម្តង​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ ត្រង់​ចំ​ណុង​មុខ​វត្ត​ដំរី​ឆ្លង ស្ថិតក្នុង​ភូមិ​ដំរី​ឆ្លង ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

    លោក​វរៈសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ប៉ូលិស​ស្រុក​ជីក្រែង​បាន​ឱ្យ​ដឹងថា ម៉ូតូ​បង្ក​ម៉ាក់ Pulsar NS150 ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GA 5913 បើកបរ​ដោយ​ឈ្មោះ សុង ល័​ក្ខ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ឆ​ម សា​វីន ភេទ​ស្រី អាយុ​២៣​ឆ្នាំ ត្រូវជា​ប្រពន្ធ បើក​ពី​លិចទៅ​កើត។​

    លុះដល់​ចំណុចកើតហេតុ​បុក​អ្នក​ថ្មើរ​ឈ្មោះ វឿន លត ភេទ​ស្រី អាយុ​៥៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បណ្តាលឱ្យ​របួស ហើយ​បាន​ស្លាប់​ក្រោយ​ពល​បញ្ជូន​ដល់​មន្ទីរពេទ្យ។​

    លោក​អធិការ​បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម៉ូតូ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ជីក្រែង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦ ធ្វើការ​សាកសួរ​បន្ថែម និង កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​។​

    បច្ចុប្បន្ន​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​មក​ធ្វើបុណ្យ នៅ​គេហដ្ឋាន​នៃ​សព​ស្ថិតនៅ​ក្នុងភូមិ​កើតហេតុ៕

adverise with khmeread

មតិយោបល់