adverise with khmeread 1

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួស​២​នាក់​នៅ​ស្អាង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាងម៉ូតូ​ និង​ម៉ូតូ​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗនៅកន្លែថកើតហេតុ ​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ ​វេលា​ម៉ោង​០៣​ និង​៥០​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១១០ ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ដំបូង​មាន​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​សេ​៩០ ពណ៌​សំបក​ឪឡឹក ពាក់ស្លាកលេខ ​ផ​-២៦៤៧​ភព​១ អ្នកបើកបរ​ឈ្មោះ ​គង់ ទ្រី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​មុខរបរ​ដឹក​ត្រី មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ​(​រត់គេចខ្លួន​)​ បាន​បើ​ម៉ូតូ​ពី​ត្បូង​មក​ជើង។​

    លុះ​ពេលមកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​​ហុងដា វ៉េវ ពណ៌​ក្រហម គ្មាន​ស្លាកលេខ បើកបរ​ដោយ​ឈ្មោះ​​ ញឹម ញ៉ែម ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ឌុប​ប្រពន្ធ​ឈ្មោះ​ ញ៉ គឹម​ស៊ន អាយុ​៥២​ឆ្នាំ​មុខរបរ​ដឹក​ត្រី មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​កំពុងបើក​ស្រប​ទិស​គ្នា​ពីមុខ ហើយ​បត់​ឆ្វេង​ចូល​កំពង់ចម្លង​ផ្សារ​ស្អាង​ភូមិ​បា​រ៉ែ​ន​ក្រោម បណ្ដាល​ឱ្យ​ដួល​ម៉ូតូ​ធ្វើ​ឈ្មោះ ​ញ៉ គឹម​ស៊ន ជា​ប្រពន្ធ រងរបួស​បោក​ក្បាល​ស្លាប់​នៅនឹងកន្លែង​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​ទាំង​០២​នាក់​រងរបួស​ស្រាល។​

    សាកសព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​ទាំងពីរ​គ្រឿង​ខូចខាត​ស្រាល បច្ចុប្បន្ន​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់