adverise with khmeread Unnamed %284%29

ជំនាញ​ខាង​គប់​ដំបូលផ្ទះ​និង​ជេរប្រមាថ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​មាន​ប្រវត្តិ​ប្រើ​ថ្នាំញៀន​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​ករណី​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា និង​ជេរប្រមាថ​កាលពី​ថ្ងៃទី០៣ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៩​ និង​៤៩​នាទី​យប់​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ជនរងគ្រោះ​ឈ្មោះ​ ព្រឹង ធី ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ ទីលំនៅ​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ។

    ចំណែក​ជនល្មើស​ឈ្មោះ​ ហេង សំណាង​ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទីលំនៅ​ភូមិ​ដើម​មៀន​ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​ មុខរបរ​មិន​ពិតប្រាកដ ​(​ឃាត់ខ្លួន​)​។ ​​វត្ថុតាង​ចាប់យក​៖​ដុំថ្ម​០៣​ដុំ និង​ឥដ្ឋតាន់​០១​ដុំ។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុង​នៅក្នុង​ផ្ទះ​ស្រាប់តែ​ជនល្មើស​បាន​ស្រែកជេរ​ប្រមាថ និង​យក​ដុំថ្ម និង​ដុំឥដ្ឋ​មក​គប់​ទៅ​ដំបូល​ និង​ជញ្ជាំង​ផ្ទះ​របស់​ជនរងគ្រោះ​បណ្តាលឱ្យ​មានការ​ខូចខាត អំពូល​ភ្លើង​០១ ជញ្ជាំង​ផ្ទះ និង​ដំបូល​បន្តិចបន្តួច ហើយ​ក៏បាន​គេចខ្លួនបាត់​ទៅ។​

    លុះដល់​ថ្ងៃទី​០៤​ខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​៨​ព្រឹក​ទើប​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដើម​មៀន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន ជនល្មើស​រួមទាំង​វត្ថុតាង​បញ្ជូនមក​​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ជនល្មើស​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ជេរប្រមាថ និង​បាន​យក​ដុំថ្ម​គប់​ទៅលើ​ដំបូល និង​ជញ្ជាំង​ផ្ទះ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ខឹង​និង​ជនរងគ្រោះ​បញ្ចាំង​ភ្លើង​ពិល​ដាក់ខ្លួន​។​

    ចំពោះ​គ្រឿងញៀន​វិញ គឺ​បាន​ប្រើប្រាស់​រយៈ​ពេល​ប្រហែល​ជាង​១​ឆ្នាំ​មក​ហើយ។ បញ្ជាក់​៖ ជនល្មើស​រូបនេះ បានធ្វើ​សកម្មភាព ធ្វើ​ឱ្យ​ប្រជាជន រស់​នៅក្បែរនោះ​ភ​យ័​ខ្លាច​យ៉ាងខ្លាំង៕

adverise with khmeread

មតិយោបល់