adverise with khmeread Unnamed %281%29

ចាត់ទុកជា​មហា​សំណាង​!!! ​ដែល​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ​ត្រូវបាន​រកឃើញ​និង​យកចេញ​នៅ​ស្រុក​សង្កែ​

    បាត់ដំបង ៖ ចាត់ទុកថា​ជា​សំណាង​ណាស់​ដែល​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ ត្រូវបាន​ប៉ូលិស​ស្រុក​សង្កែ និង​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ដឹង​ទាន់​ហើយ​សហការ​ជាមួយ អង្គភាព​ជំនាញ​ស៊ីម៉ាក់ (CMAC) ចាត់ចែង​ប្រមូល​យកទៅ​កំទេចចោល​ទាន់ពេល។​

    ប៉ូលិស​និយាយថា សមត្ថកិច្ច​បាន​ប្រមូល​នា​ព្រលឹម​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦​នៅ​ចំណុច​ក្រុមទី ១៧ ភូមិ​អូរ​មុនី ឃុំ​អន្លង់​វិល ស្រុកសង្កែ​ ខេត្តបាត់ដំបង  ខណៈដែល​ប្រជាពលរដ្ឋ​ល្អ​បាន​ប្រទះឃើញ​យុ​ទ្ឋ​ភ័​ណ្ឌ ទាំងនេះ​ស្ថិតនៅ​រាយប៉ាយ ក្នុង​ដីស្រែ​ដែល​ទំនង​ជាមាន​អ្នករក​ស៊ី​ទិញ លក់​អេតចាយ យកមក​ទម្លាក់ចោល​នៅ ទីនេះ។​

    តាមរយៈ​ការប្រើប្រាស់​ជំនាញ​របស់​មន្ត្រី​ស៊ីម៉ាក់ CMAC យុ​ទ្ឋ​ភ័​ណ្ឌ​ដែល​ត្រូវបាន​ប្រមូលយក​រួមមាន ក្បាល​គ្រាប់​កាំភ្លើងត្បាល់​ប្រភេទ ៦០​មី​លី​ម៉ែត្រ ចំនួន​១២ គ្រាប់, ​កន្ទុយ​គ្រាប់​កាំភ្លើងត្បាល់​ប្រភេទ ៦០ មី​លី​ម៉ែត្រ​ចំនួន ៣៥ គ្រាប់, ​គ្រាប់​ម៉ី​ន​ស្គ​ចំនួន ១៣ គ្រាប់​, គ្រប់​រ៉ុ​កែ្ក​ត ចំនួន ០១ គ្រាប់​, គ្រប់​កាំភ្លើង​ធុន B ៤០ ចំនួន ០២ គ្រាប់ និង​គ្រប់​កាំភ្លើង​ធុន B ៤១​ចំនួន ០១ គ្រាប់។​

    តាម​មន្ត្រី​ជំនាញ​ស៊ីម៉ាក់​បានឱ្យដឹងថា យុ​ទ្ឋ​ភ័​ណ្ឌ​ទាំងនេះ មួយចំនួន​នៅមាន​គុណ ភាព​អាច​ប្រើប្រាស់​បាន​នៅឡើយ ហើយ មួយចំនួន​ខូចគុណភាព​មិនអាច​ប្រើប្រាស់​បាន​នោះទេ។​

    បើទោះបីជា​យ៉ាងនេះ​ក្តី​មន្ត្រី ជំនាញ​ដដែល​បាន​បន្តថា ចាត់ទុកជា​មហា​សំណាង​ណាស់ ប្រសិនបើ​ប្រជាពលរដ្ឋ​មិនបាន​ស្វែងយល់​អំពី​បញ្ហា​យុ​ទ្ឋ​ភ័​ណ្ឌ​ទាំង នេះ​ទេ ហើយ​ពួកគាត់​ទៅ​ប៉ះពាល់​ឬ​យក​ចេញពី​ទីនេះ​ដោយ​មិនមាន បច្ចេកទេស​ទេនោះ យុ​ទ្ឋ​ភ័​ណ្ឌ​ទាំងនេះ​នឹង​បង្កឱ្យមាន គ្រោះ​ថា្នក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ស្លូតត្រង់​ជាក់​ជាមិនខាន។​

    លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ ស្នងការដ្ឋាន​ប៉ូ​លិ​ខ​ខេត្តបាត់ដំបង ក៏ដូចជា​វរសេនីយ៍ ឯក ធុច រ៉ា ស្នងការរង​ទទួលបន្ទុក​ការងារ​អាវុធជាតិផ្ទុះ សូម​ធ្វើការ​អំពាវ​នាដ​ល់​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​មេត្តា​ចូលរួម​សហការ​រាយការណ៍​បាន​ទាន់ពេលវេលា ដល់​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់​ព័​ន្ឋ ក្នុងករណី​បាន​ប្រទះ ឃើញ​យុ​ទ្ឋ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ សូមកុំ​ប៉ះពាល់​ដែលជា​ហេតុ​បង្កឱ្យមាន​គ្រោះ ថ្នាក់​ដល់​អាយុជីវិត៕​

adverise with khmeread

មតិយោបល់