1

វិធី​សម្រក​ទម្ងន់​ទាំង ១០ ប្រភេទ​នេះ​មាន​ភស្តុតាង​បញ្ជាក់ថា មាន​ប្រសិទ្ធភាព​ពិតមែន​

    ​មិន​ថា​អ្នក​ប្រឹង​តម​អាហារ​យ៉ាងណាក៏ដោយ ទម្ងន់​របស់​អ្នក​នៅតែ​កើន​ដោយ​កំហុស​តូច​មួយ​ដោយ​អ្នក​មិនបាន​យកចិត្តទុកដាក់​។​

​    ​មនុស្ស​ភាគច្រើន​គិតថា​តម​អាហារ​គឺជា​វិធី​មួយ​ដែល​អាចឱ្យ​ពួកគេ​សម្រក​ទម្ងន់​បាន​។ ប៉ុន្ដែ​ការគិត​របស់​ពួកគេ​ខុស​បន្តិច​ត្រង់ ដែល​ពាក្យ​តម​អាហារ​មិនមែន​សំដៅលើ​មិនឱ្យ​បរិភោគ​អាហារ​នោះទេ​។ ពាក្យ​ថា​តម​អាហារ​សំដៅ​ទៅលើ​អាហារ​ដែល​ពួកគេ​មិនគួរ​បរិភោគ អាហារ​ដែល​បង្ក​ឱ្យ​ធាត់ មាន​ជាតិ​ខ្លាញ់ ឬ​អំបិល ។​ល​។ ការមិន​បរិភោគ​អាហារ គឺជា​រឿង​ខុស​ទាំងស្រុង ធ្វើ​ដូច្នេះ​មិន​ខុស​អ្វី​ឱ្យ​ខូច​ក្រពះ និង​ធ្វើឱ្យមាន​ជាតិ​ហ្គាស​ក្នុង​ពោះ​ច្រើន​នោះទេ​។​

​    ​ខាងក្រោម​នេះ​ជា​គន្លឹះ​ទាំង ១០ យ៉ាង ដែល​អនុវត្ត​ដើម្បី​សម្រក​ទម្ងន់​គួបផ្សំ​និង​ហាត់ប្រាណ​បន្តិចបន្តួច​អ្នកនឹង​ស្រក​ដូច​បំណង​ពិតមែន​៖

​    ​១. ត្រូវ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក​ឱ្យបាន​ច្រើន​។​
​    ​២. ហាម​ដាច់ខាត​មិនត្រូវ​ខកខាន​អាហារ​ពេលព្រឹក​នោះឡើយ​។​
​    ​៣. ញ៉ាំ​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
​    ​៤. មិនត្រូវ​ផឹកស្រា ឬ​ស្រា​បៀរ​នោះឡើយ ដោយសារ​របស់​ទាំងនោះ​មាន​កាឡូរី​ច្រើន ផឹក​ហើយ​ធ្វើឱ្យ​ហើមពោះ​។ ហើមពោះ​យូរ​ទៅ​ក្រពះ​រីក​ធំ ចង់​ស្រក​ក៏​ស្រក​មិនកើត​ដែរ ព្រោះ​ក្រពះ​ប្ដូរ​ទំហំ​អ៊ីចឹង​ហើយ​ទើប​អ្នក​ផឹកស្រា​មាន​ពោះធំ​ដូច​គេ​ផើម​។​
​    ​៥. បិទ​ទូរទស្សន៍​។ ហេតុអ្វី​បិទ​ទូរទស្សន៍​? ដោយសារ​មើល​ទូរទស្សន៍​ជៀស​មិន​ផុតពី​ញ៉ាំ​អាហារសម្រន់​នោះឡើយ មើល​កាន់តែ​ជក់​ញ៉ាំ​កាន់តែច្រើន​។​
​    ​៦. ថ្លឹង​គីឡូ​រាល់​សប្ដាហ៍​ដើម្បី​តាមដាន​។​
​    ​៧. គេង​ឱ្យបាន​គ្រប់គ្រាន់​។​
​    ​៨. ត្រូវ​ប្រយ័ត្ន​ចំពោះ​របប​អាហារ និង​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​មួយចំនួន​។ ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​ស្ករ​មិន​ប្រាកដថា​ផឹក​ទៅ​មិន​ធាត់​នោះទេ សំខាន់​មើល​លើ​គ្រឿងផ្សំ​របស់​ភេសជ្ជៈ​នោះ ដូចជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជាដើម សុទ្ធតែ​ផ្ទុក​គ្រឿងផ្សំ​ធ្វើឱ្យ​ធាត់​។ អាហារ​ផ្សេងៗ​ក៏​ដូចគ្នា​ដែរ ហើយ​ត្រូវ​ចៀស​អាហារ​មាន​ជាតិ​ខ្លាញ់​។​
​    ​៩. ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ផលិតផល​សម្រក​ទម្ងន់​មួយចំនួន​។ ផលិតផល​សម្រក​ទម្ងន់​មួយចំនួន​គឺ​គ្មាន​ការត្រួតពិនិត្យ​ពី​ក្រសួងសុខាភិបាល​នោះទេ ហើយក៏​គ្មាន​ការធានា​លើ​អាយុជីវិត​ដែរ​។ កុំ​ខាត​ប្រាក់​កាក់​ដោយសារតែ​ផលិតផល​មិនគួរ​ឱ្យ​ទុកចិត្ត​ទាំងនោះ ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ច្រើន​និង​ទទួលទាន​អាហារ​ណា​ដែល​ជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​។​
​    ​១០. ទៅរក​ពេទ្យ​
​    ​ហេតុអ្វី​ទៅរក​ពេទ្យ​? ប្រសិនបើ​មាន​ជំងឺ​ទឹកនោមផ្អែម ឈឺក្បាល​ប្រកាំង ថប់​អារម្មណ៍ និង​ជំងឺ​ផ្សេងៗ​ទៀត ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​ការ​ស្រក​ទម្ងន់ ដោយសារតែ​វា​ថមថយ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​។ ប្រព័ន្ធ​រំលាយ​អាហារ​មាន​សារសំខាន់​ណាស់​ក្នុងការ​សម្រក​ទម្ងន់ ប្រសិនបើ​វា​មាន​សុខភាព​មិនល្អ​ទេ ការរំលាយ​អាហារ​របស់​អ្នកនឹង​មិនអាច​រំលាយ​កាកសំណល់​មិនបានការ​បានល្អ​នោះទេ​។ ការ​ដែលមាន​កាកសំណល់​ច្រើន​ធ្វើឱ្យ​ជាតិពុល​នៅ​ផ្ដុំ​ក្បាល​គ្នា ក៏បង្ក​ឱ្យ​ធាត់ និង​សុខភាព​មិនល្អ​ដែរ​៕

ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់