adverise with khmeread 1 copy

ភ្នាក់ងារ​កីឡាករ Yaya Toure និយាយថា​សូម្បីតែ​ជីតា​របស់គាត់​ក៏​អាចដឹកនាំ​ក្រុម Bayern ឲ្យ​លើក​ពាន​បានដែរ​

​ភ្នាក់ងា​របស់​កីឡាករ Yaya Toure បានធ្វើការ​ដាស់តឿន​ទៅលើ​ក្រុម Manchester City ថា​លោក Pep Guardiola គឺ​មិន​ពិសេស​ដូច​អ្វីដែល​ពួកគេ​គិត​នោះទេ ដោយ​គាត់​បាន​អះអាងថា​សូម្បីតែ​ជីតា​របស់គាត់​ក៏​អាច​ឈ្នះ​ពាន​ជាមួយ​ក្រុម Bayern Munich បានដែរ​។​

​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​គឺជា​អ្នកចាត់ការ​ម្នាក់​ដែល​បណ្តា​ក្លឹប​ក្នុង​ពិភព​បាល់​ជាច្រើន​តែង​ស្រមៃ​ចង់បាន​គាត់​មក​ដឹកនាំ​ក្រុម​ខ្លួន បន្ទាប់ពី​គ្រូបង្វឹក​រូបនេះ​បាន​ដឹកនាំ​ឲ្យ​ក្រុម Bayern Munich និង Barcelona ប្រកបដោយ​ភាពជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់​នាពេល​កន្លងមក​។​

​លោក Guardiola ដែលមាន​វ័យ ៤៤ ឆ្នាំ​រូបនេះ​បាន​អះអាង​ដោយផ្ទាល់​មាត់​ថា​គាត់​នឹង​យល់ព្រម​ចូលរួម​ជាមួយ​ក្រុម Manchester City នា​រដូវ​កាល​ក្រោយ​ជាមួយនិង​កិច្ចសន្យា ២១ លាន​ផោន​ក្នុង​រយៈពេល​មួយឆ្នាំ​។​

​ទោះជា​យ៉ាងណា ភាពចម្រូងចម្រាស់​មួយចំនួន​របស់​ភ្នាក់ងារ​កីឡាករ Yaya Toure លោក Dimitri Seluk មើលទៅ​ហាក់បីដូចជា​មិន​ពេញចិត្ត​ចំពោះ​រឿងនេះ​ទាំងស្រុង​នោះទេ​។​

​ដោយ​គាត់​បានបញ្ជាក់​ប្រាប់ថា "​លោក Pep គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​។ ប៉ុន្តែ​គាត់​បានឈ្នះ​ពាន​ជាមួយ​ក្រុម Barcelona និង Bayern Munich​។

​ជាការ​ពិតណាស់​សូម្បីតែ​ជីតា​របស់ខ្ញុំ​ក៏​នឹង​អាច​ឈ្នះ​ពាន​ជាមួយ​ក្រុម Barcelona និង Bayern Munich បានដែរ ពីព្រោះ​ពួកគេ​គឺជា​ក្លឹប​យក្ស​ដែល​សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​។​

​ក្រឡេកមើល​តែ​លោក Luis Enripue ឥឡូវ​ទៅ កាលពី​រដូវ​កាល​មុន​គាត់​បានឈ្នះ​ពាន La Liga ហើយ​និង Champions League ជាមួយ​ក្រុម Barcelona ផងដែរ​។ ខ្ញុំ​មិនបាន​និយាយថា​គាត់​មិនមែនជា​គ្រូបង្វឹក​ដែល​មិនល្អ​នោះទេ តែ​ក្រឡេកមើល​គាត់​ថា​បានធ្វើ​អ្វីខ្លះ​ជាមួយ​ក្រុម Roma គឺ​គ្មានអ្វី​សោះ​។ ខ្ញុំ​ចង់ឃើញ​លោក Pep ទៅ​ដឹកនាំ​ក្លឹប​ដែល​នៅ​ចំណាត់ថ្នាក់​ទី ៨ ឬ ទី​៩ ហើយ​ដឹកនាំ​ពួកគេ​ឲ្យ​ក្លាយជា​ជើងឯក​។

​ហេតុ​ទាំងនេះហើយ​ដែល​លោក Roberto Mancini គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ដែល​យើង​មិន​ធ្លាប់មាន​ពីមុនមក​។ លោក Manuel Pellegrini ក៏​ជា​គ្រូបង្វឹក​ល្អ​ម្នាក់​ផងដែរ​ដែល​សក្តិសម​នឹង​ទទួល​តំណែង​នេះ​។ ក៏ប៉ុន្តែ​លោក Mancini ជា​អ្នក​កសាង​ក្រុម គាត់​បាន​ដឹកនាំ​ក្រុម​ដែល​គ្មានអ្វី​ក្នុង​ដៃ​សោះ​ហើយ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ជើងឯក​"៕

adverise with khmeread
ប្រភព៖ ដឹ​សាន់​

មតិយោបល់