adverise with khmeread 1

៧៧ ឆ្នាំមុន អាល្លឺម៉ង់​ឈ្លានពាន​ប៉ូឡូញ ហើយ​សង្គ្រាមលោកលើកទី​ពីរ​ក៏​ផ្ទុះឡើង​! នេះ​ជា​រូបភាព​កម្រ​មិន​ធ្លាប់​ឃើញ​ពេល​ទ័ព​ណា​ស៊ី​ចូលលុកលុយ​ប៉ូឡូញ​

    ​កាលពី​ថ្ងៃទី ១ កញ្ញា ១៩៣៩ គឺ ៧៧ ឆ្នាំមុន សង្គ្រាមលោកលើកទីពីរ​បាន​ផ្ទុះឡើង នៅពេល​កងទ័ព​អាល្លឺម៉ង់​ឈ្លានពាន​ប៉ូឡូញ​។  

​    ​មុន​ឈ្លានពាន​ប៉ូឡូញ​មួយ​សប្តាហ៍ (២២ សីហា ១៩៣៩) ហ៊ី​ត្លែរ​បាន​និយាយថា "​កម្មវត្ថុ​នៃ​សង្គ្រាម​នេះ​គឺ​...​កម្ចាត់​សត្រូវ​ឱ្យអស់​។ ដូច្នេះហើយ​ទើប​ខ្ញុំ​ត្រៀមខ្លួន​សម្រាប់តែ​កាលៈទេសៈ​ក្នុង​អឺរ៉ុប​ប៉ែក​ខាងកើត ជាមួយ​បទបញ្ជា​របស់ខ្ញុំ​គឺ​ត្រូវ​សម្លាប់​ទាំងអស់​គ្មាន​ធម៌​មេត្តា ឬ​ការអាណិតអាសូរ​ឡើយ ទាំង​បុរស​ទាំងស្រី​ទាំង​កូនក្មេង​របស់​ប៉ូឡូញ​ទាំងអស់​។ មានតែ​វិធី​នេះ​ទេ ទើប​យើង​អាច​យកបាន​ដី​ទូលាយ​សម្រាប់​រស់នៅ ដែល​យើង​ត្រូវការ​បំផុត​"​។ 

​    ​ប៉ុន្តែ​តើ​លោកអ្នក​ធ្លាប់​ឃើញ​ទិដ្ឋភាព​ថ្ងៃ​ដំបូងបង្អស់​នៃ​ការឈ្លានពាន​ប៉ូឡូញ​ដែរ​ទេ​? ខាងក្រោម​នេះ​ជា​កម្រង​រូបភាព​ថ្ងៃ​ឈ្លានពាន​របស់​ណា​ស៊ី​អាល្លឺម៉ង់​មកលើ​ប៉ូឡូញ​នៅ​ថ្ងៃទី ១ កញ្ញា ១៩៣៩ ដែល​ពិភពលោក​កម្រ​បានឃើញ​បំផុត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់