adverise with khmeread 1

សម្អាត​ធូលី​គ្រប់កន្លែង​ក្នុងផ្ទះ​មិន​ថា​លើ​តុទូ​ឬ​ឥដ្ឋការ៉ូ​ក្តារ​ឈើ គឺ​ស្អាត​ផ្លឹ​ង មិនបាច់​ប្រឹង​ខ្លាំង ដោយ​គ្រាន់តែ​បន្តក់​ទឹក​នេះ​ប៉ុន្មាន​ដំណក់​

    ​ការ​សម្អាតផ្ទះ​ដែល​ប្រឡាក់​ធូលី​គឺជា​ការងារ​ដ៏​លំបាក​និង​នឿយហត់​ខ្លាំងណាស់ ហើយ​ថែមទាំង​ចំណាយពេល​យូរ​ថែមទៀត​។ ប៉ុន្តែ​ជាមួយ​ដំណោះស្រាយ​ងាយស្រួល​មួយ​នេះ លោកអ្នក​មិនចាំបាច់​ប្រឹង​ខ្លាំង​ដូច​មុន​នោះទេ​។ អ្វី​ដែ​លោកអ្នក​ត្រូវធ្វើ​គឺ​អនុវត្ត​វិធី​ងាយៗ​ទាំង ៣ ដំណាក់កាល​ខាងក្រោម​នេះ​។​

​    ​១. ដាក់​ទឹក​ក្នុង​កូនចាន​ដែក​មួយ និង​ត្រៀម​ក្រណាត់​ជូត​រនាប​មួយ​ផង​។ 
​    ​២. បន្តក់​ទឹក​ក្រអូប​បោក​ខោអាវ ៧ ទៅ ៨ ដំណក់​ចូលក្នុង​ទឹក​។ 
​    ​៣. ត្រាំ​ក្រណាត់​ចូលក្នុង​ទឹក ហើយ​ពូត​ឱ្យ​ស្ងួត​ទឹក បន្ទាប់មក​យកទៅ​ជូត​កន្លែង​ដែល​ប្រឡាក់​តែមួយ​ឆ្វាច់ ដី​ទាំងឡាយ​នឹង​ជាប់​ក្រណាត់​នោះ​ភ្លាម មិនបាច់​ជូត​ពីរ​បី​ដង​ដូច​មុន​ទេ​។ 

​    ​ជាធម្មតា​ពេល​សម្អាត​គ្រឿង​បរិក្ខារ​ដោយ​ប្រើ​ក្រណាត់​គឺ​មិន​ងាយ​ជូត​ដី​ស្អាត​ងាយៗ​នោះឡើយ ប៉ុន្តែ​ជាមួយ​ទឹក​ក្រអូប លោកអ្នក​គ្រាន់តែ​ជូត​មួយ​ឆ្វាច់ ធូលី​ទាំង​អំបាលម៉ាន​នឹង​ជាប់​ក្រណាត់​នោះ​ទាំងអស់​ភ្លាម​។ វិធី​នេះ​ជួយ​កាត់បន្ថយ​ពេលវេលា​ជូត​ម្តង​ហើយ​ម្តងទៀត​ទម្រាំ​ស្អាត​ធូលី ហើយ​លោកអ្នក​ក៏​មិន​ហត់នឿយ​ដូច​ពីមុន​ទៀត​ដែរ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់