adverise with khmeread 11

មុន​ចូល​គេង សាក​ឈ្លី​ជើង​ត្រង់​កន្លែង​នេះ​សិន ហើយ​ចាំមើល​មាន​អ្វី​កើតឡើង​?

    ​ជើងមាន​សារៈសំខាន់​សម្រាប់​សុខភាព​ជារួម ប៉ុន្ដែ​មនុស្ស​ភាគច្រើន​មិនបាន​ចាប់អារម្មណ៍​នឹង​វា​នោះទេ​។ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​លើ​ការថែរក្សា​ជើង​របស់​អ្នក​មុនពេល​ចូល​គេង វា​ជួយ​ជំរុញ​ដល់​ដំណេក​របស់​អ្នក​យ៉ាង​ប្រសើរ​។​

​    ​ពេលនេះ​អ្នក​អាច​ចាប់ផ្ដើម​វិធីសាស្ត្រ San Yin Jiao ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​វិធី​ព្យាបាល​របស់​ពេទ្យ​ចិន​ដ៏​ល្បីល្បាញ និង​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ឱ្យ​គេង​លក់​យល់សប្តិ​ល្អ​។​

​    ​អ្នក​គ្រាន់តែ​ប្រើតែ​ម្រាមដៃ​ចុច​ម៉ាស្សា​នៅលើ​ជើង​គឺ​គេង​លក់​ស្រួល​តែម្ដង​។ ដើម្បី​រក​ជីពចរ​នៅលើ​.​ក​.​ជើង អ្នក​ត្រូវយក​ម្រាមដៃ​បួន​វាស់​នៅលើ​.​ក​.​ជើង រួច​យក​មេដៃ​ចុច​នៅត្រង់ចំណុច​ម្រាម​ទី​បួន (​មើលរូប​)​។​

​    ​របៀប​ម៉ាស្សា​៖
​    ​១. យក​មេដៃ​ឈ្លី​នៅត្រង់ចំណុច​នោះ ៦ វិនាទី បន្ទាប់មក​ដក​មេដៃ​ចេញ ២ វិនាទី​សឹម​ឈ្លី​ម្ដងទៀត​។ ធ្វើបែបនេះ​រយៈពេល ៥ នាទី​។​
​    ​២. ពេលធ្វើ​រួច ត្រូវធ្វើ​លើ​ជើង​ម្ខាង​ទៀត​។​
​    ​៣. ហើយ​អ្នក​ក៏​អាចធ្វើ​លើសពី​ម្ដង​ដែរ ដើម្បី​ទទួល​អត្ថប្រយោជន៍​ពី​ការ​ម៉ាស្សា​នៅ​ម្ដុំ​នោះ​។​

​    ​ចំណាំ​៖ ប្រសិនបើ​អ្នក​ចុច​ទៅ​ឈឺ មានន័យថា​អ្នក​ចុច​ខុស​ចំណុច​ហើយ ហើយ​គួរ​ស្ទាប​កន្លែង​ដែល​មិន​ឈឺ​ក្បែរៗ​នោះ​។​

​    ​ប្រសិនបើ​អ្នក​ចុច​ត្រូវ អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​ចុច​ត្រង់ចំណុច​នោះ​ដូចជា បំបាត់​គេង​មិន​លក់ ជំងឺ​តម្រងនោម ឈឺ​ត្រគាក និង​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់