adverise with khmeread 1

អតីត​អង្គរក្ស Kim Kardashian ថា​អ្នក​ក្នុង​ឱ្យដៃ​ទើប​ចោរ​ចូល​ប្លន់​ងាយៗ​

    ​នាង Kim Kardashian ច្បាស់​ជា​រន្ធត់​បន្ទាប់ពី​មាន​អំពើ​ប្លន់​បានកើត​ឡើង​ចំពោះ​នាង​នៅ​ទីក្រុង​ប៉ារីស ជា​កន្លែង​ដែល​បុរស​ពីរ​នាក់​បាន​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រីប៉ូលិស​ហើយ​ចង​នាង​ក្នុង​បន្ទប់ទឹក និង​បាន​លួច​គ្រឿងអលង្ការ​តម្លៃ​ជិត ១០ លាន​ដុល្លារ​កាលពី​យប់​ថ្ងៃអាទិត្យ​។ 

​    ​ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​មិន​ភ្ញាក់ផ្អើល​ចំពោះ​អំពើ​ប្លន់​នេះ​គឺ​អតីត​អង្គរក្ស​របស់​នាង​គឺ​លោក Steve Stanulis​។ លោក​បាន​ប្រាប់ Daily Mail ថា "​ខ្ញុំ​ដឹងថា​រឿងនេះ​នឹង​កើតឡើង​។ វា​កើតឡើង​ដោយសារតែ​នាង Kim ចូលចិត្ត​អួត​របស់​ថ្លៃៗ និង​គ្រឿង​ពេជ្រ​របស់​នាង​"​។​

​    ​គាត់​បាន​បន្តថា "​ចិញ្ចៀនពេជ្រ​លើ​ម្រាមដៃ​របស់​នាង​មានតម្លៃ​ប្រហែល ១០ លាន​ដុល្លារ​។ ហើយ​នាង​ឱ្យ​ថ្លៃ​សន្តិសុខ​ការពារ​ត្រឹម ៣០០ ដុល្លារ​ក្នុង​មួយថ្ងៃ​។ តម្លៃ​នេះ​អាច​ជួល​បាន​ប៉ូលិស​មានបទពិសោធន៍​ច្បាស់លាស់​ម្នាក់​។ ហើយ​បើ​ប្រៀបធៀប លុយ​ប៉ុន​ហ្នេះ​ដូចជា​លុយ​ទិញ​សណ្តែកដី​ស៊ី​លេង​អ៊ីចឹង​សម្រាប់​អ្នកមាន​ដូចជា​ពួកគេ​"​។​

​    ​លោក Steve ក៏បាន​និយាយ​ជាមួយ CNN ផងដែរ​ទាក់ទិន​នឹង​រឿងនេះ ហើយ​គាត់​បាន​អះអាងថា អំពើ​ប្លន់​នេះ​ប្រហែលជា​ការងារ​ផ្ទៃក្នុង​រៀបចំ​ទុក​មុន​ប៉ុណ្ណោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់