adverise with khmeread 0

លើ​លោក​មាន​តែមួយ​! បារ​សម្រាប់​ប្រុស​ស្អាត​ស្រី​ស្អាត​បើក​ដំណើរការ​ជា​លើកដំបូង មនុស្ស​មុខ​អាក្រក់​ថយ​ចេញ​

    ​បារ​មួយ​ឈ្មោះថា West Hollywood ក្នុង​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស បើកទ្វារ​ស្វាគមន៍​តែ​មនុស្ស​មុខមាត់​ស្អាត​ប៉ុណ្ណោះ ចំណែក​មនុស្ស​មុខ​អាក្រក់​វិញ​សូម​អញ្ជើញ​ថយ​ចេញ​។ 

​    ​បារ​នេះ​ជា​គំនិត​របស់​ស្ថាបនិក ឈ្មោះ Greg​។ លោក​នឹកឃើញ​បង្កើត​បារ​នេះ​ឡើង​ចេញ​វេ​ប​សាយ​គូ​ណាត់ Beautiful People ដែល​ឱ្យ​តម្លៃ​លើ​សម្រស់​លើស​អ្វីៗ​ទាំងអស់​។ វេ​ប​សាយ​នេះ​ក៏​ជា​កម្មសិទ្ធិ​របស់លោក​ផងដែរ​។ 

​    ​លោក​និយាយថា គំនិត​ដែល​បើក​បារ​នេះ​ឡើង​ព្រោះ​លោក​យល់ថា មនុស្ស​ចង់​មក​បារ​ដើម្បី​រកម​នុស្ស​ដែលមាន​ភាព​ទាក់ទាញ ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​អនុញ្ញាត​ឱ្យតែ​មនុស្ស​មុខ​ស្អាត​ប៉ុណ្ណោះ​ទើប​អាច​ចូល​បារ​នេះ​បាន​។ 

​    ​លក្ខខណ្ឌ​ដែល​អាច​ចូល​បារ​នេះ​បាន​គឺ​ភ្ញៀវ​ទាំងអស់​ត្រូវ​ភ្ជាប់​រូបថត​មួយ​ប្លង់​ថត​ឱ្យចំ​មុខ​ពេញ ហាម​ប្រើ Photoshop ថត​តួខ្លួន​ទាំងមូល និង សរសេរ​ប្រវត្តិរូប​លម្អិត​ពិតប្រាកដ ហើយ​ភ្ជាប់​ចូលមកក្នុង​វេ​ប​សាយ www.beautifulpeople.com​។ បន្ទាប់មក​គេ​នឹង​ពិនិត្យមើល​និង​ជូនដំណឹង​ថា​តើ​លោកអ្នក​អាចមក​បារ​នេះ​បាន​ឬក៏​អត់​។ វេ​ប​សាយ​នេះ​អាច​បើក​ឃើញ​នៅ ១២០ ប្រទេស​ជុំវិញ​ពិភពលោក​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់