adverise with khmeread 1

ធានា​សើច​ចុកពោះ ជាមួយ​ក្បាច់​សង្គ្រោះ​បាល់​របស់​អ្នកចាំទី​បារាំង​រូបនេះ​!

​    ​ប្រសិនបើ​លោកអ្នក​មិនមែនជា​អ្នកគាំទ្រ​ក្របខ័ណ្ឌ​បាល់ទាត់​កម្រិត​ទាប​បំផុត​របស់​បារាំង នោះ​លោកអ្នក​នឹងមិន​ស្គាល់​អ្នកចាំទី Jeff Bedenik ជា​នរណា​ឡើយ​។​

​    ​ដោយមាន​វ័យ ៣៧ ឆ្នាំ អ្នកចាំទី​វ័យ​ចំណាស់​រូបនេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ពេញ​បណ្តាញ​សង្គម Twitter កាលពី​សប្តាហ៍​កន្លងទៅ​បន្ទាប់ពី​គាត់​បាន​ជួយសង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ដ៏​មិន​គួរឱ្យ​ជឿ​មួយ​។​

​    ​បច្ចុប្បន្ន Bedenik កំពុង​លេង​នៅ​ក្លឹប Vannes OC ក្នុង​ក្របខ័ណ្ឌ​លំដាប់​ទី​ប្រាំ Championnat de France Amateur 2 ក្នុង​ប្រព័ន្ធ​បាល់ទាត់​របស់​បារាំង​។​

​    ​នៅក្នុង​វីដេអូ​មួយ​បានបង្ហាញ​ពី Bedenik សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ដោយ​មិនដឹង​ខ្លួន​មួយពេល​ប៉ះ​ក្រុម TA Rennes នៅពេល​បាល់​បាន​បុក​នឹង​បង្គោល​ទី​ហើយ​ប៉ះ​ក្បាល​របស់គាត់​។ បន្ទាប់មក​គាត់​បាន​សង្គ្រោះ​បាល់​ផ្លាត​ដោយ​យក​ជើង​ទាត់​ចេញ មុននឹង​យកដៃ​ទាំងពី​របស់គាត់​ទះ​ចេញ​នូវ​បាល់​ផ្លាត​ទី​ពីរ ហើយ​បន្ទាប់មក​ខ្សែការពារ​ម្នាក់​ក៏បាន​ទាត់​បាល់​ចេញពី​តំបន់​គ្រោះថ្នាក់ ធូរទ្រូង​ទាំងអស់គ្នា​៕

 

adverise with khmeread

មតិយោបល់