adverise with khmeread Unnamed %281%29

ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បាន ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​សេព​គ្រឿងញៀន កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ទី​០៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ឆុន កា​ណា​ល់ ភេទ​ប្រុស អាយ ​២៩ ឆ្នាំ ស្នាក់នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប៉ូលិស​បន្តថា ក្រោម​បញ្ជា​ផ្ទា​ល់ពី លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​កម្លាំង​ជំនាញ ដឹកនាំ​ដោយ​លោក ម៉ន វុ​ធី អធិការរង​ខណ្ឌ ក្រោយពី​ស្រាវជ្រាវ ទើប​ឈានទៅដល់​ចុះបង្ក្រាប់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កំពុង​ដើ​តាមផ្លូវ​ហើយ​ធ្វើការ​ឆែកឆេ​លើ​ខ្លួន​រក​សម្ភា​រៈ​សម្រាប់​ជក់​ទើប​បន្តទៅ​ឆែកឆេរ​នៅផ្ទះ​រកឃើញ​សម្ភា​រៈ​មួយចំនួនធំ​។​

    ក្រោយពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ ត្រូវបាន​នាំទៅ ប៉ុស្តិ៍​កំបូល​ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់