adverise with khmeread 14571934 1137264406360433 1826283383 o

បុរស​ជនជាតិ​អាមេរិក​ញៀន​ថ្នាំ​ដល់​កម្រិត​យក​កាំបិត​អារ​កដៃ​សម្រក់​ឈាម​សម្លាប់ខ្លួន

    ភ្នំពេញ ៖ បុរស​ជនជាតិ​អាមេរិក​ញៀន​ថ្នាំ​ដល់​កម្រិត​យក​កាំបិត​អារ​កដៃ​សម្រក់​ឈាម​សម្លាប់ខ្លួន​ក្នុង​ថ្លុកឈាម ហើយ​សមត្ថកិច្ច​ដឹង​កើតហេតុ​ម៉ោង​៣​ និង​១៥​នាទី រសៀល​ថ្ងៃទី ០៤​ តុលា​ ឆ្នាំ​ ២០១៦ នៅផ្ទះ​សំណាក់​ទន្លេសាប ទីតាំង​លេខ​៤, ៦​បន្ទប់​លេខ ១០៥ ផ្លូវ​លេខ ១០៤ ភូមិ​ទី ៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា នៅ​ថ្ងៃទី ​០៤ ​តុលា ​ឆ្នាំ​ ២០១៦ ​អ្នករត់​តុ​ម្នាក់​នៅផ្ទះ​សំណាក់​កើតហេតុ​ខាងលើ​មិនឃើញ​ជនរងគ្រោះ​ចុះមក​ហូប​អាហារ​ដូច​សព្វដង ក៏មាន​ការសង្ស័យ​ទៅ​គោះទ្វារ​បន្ទប់ តែ​ពុំមាន​ការឆ្លើយតប។ បន្ទាប់មក​ក៏​មើល​តាម​បង្អួច​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម ហើយ​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​យើង​តែម្តង​។​

    នៅ​ជុំវិញ​ទីកន្លែង​កើតហេតុ គេ​ឃើញទ្វារ​បន្ទប់​ជាប់​សោ​និង​គន្លឹះ​សុវត្ថិភាព​ពី​ខាងក្នុង​។ ពេល​សមត្ថកិច្ច​ចាក់សោ​ និង​គាស់​គន្លឹះ​សុវត្ថិភាព​ទៅ​ឃើញ​ទ្វារ​ត្រូវ​កល់​វ៉ា​លី​ពី​ខាងក្នុង​ជាប់​នឹង​សាកសព​ដេក​ក្នុង​ថ្លុកឈាម​ចុងដៃ​ឆ្វេង​មានកូន​កាំបិត​ចិតបន្លែ​មួយ​។ ហើយ​នៅលើ​ខ្លួន​សព ស្នាម​អារ​នៅលើ​ដៃ​ឆ្វេង​ចំនួន​៧​កន្លែង​។​

    ប៉ូលិស​បន្តថា សាកសព​ឈ្មោះ DURKIN ROBERT OWEN ភេទ ប្រុស ថ្ងៃ​.​ខែ​.​ឆ្នាំ​កំណើត ១៨.​កញ្ញា​ឆ្នាំ​១៩៥៣ មុខរបរ ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ ៥៤៦០៨៤២២៧ ស្នាក់នៅ​បន្ទប់​កើតហេតុ ចូល​កម្ពុជា​ថ្ងៃទី ១៥ ​សីហា ​ឆ្នាំ ​២០១៦ ផុតកំណត់​​ទិ​ដ្ឋ​កា​ស្នាក់នៅ​ថ្ងៃទី​១៧ សីហា ​ឆ្នាំ​ ២០១៧​ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

    ក្រោយពី​សមត្ថកិច្ច​បូម​យក​ទឹកនោម​ចេញពី​សាកសព​យកមក​វិភាគ​រកឃើញ​សារធាតុ​ញៀន​ប្រភេទ ម៉ក់​ហ្វី​ន​។​ បើតាម​ការសន្និដ្ឋាន​បុ​រា​អាមេរិក​រូបនេះ​ស្លាប់​ដោយ​ខ្សោះ​ឈាម​មកពី​ធ្វើអត្តឃាត៕


.​

adverise with khmeread

មតិយោបល់