adverise with khmeread Untitled 1

តើនឹងមានអ្វីកើតឡើងក្នុងករណីបែក ឬធ្លាយស្រោមអនាម័យអំឡុងពេលរួមភេទ? (+១៨)

    តើ​វា​នឹងមាន​អី្វ​កើតឡើង​ប្រសិនបើ​បែក​ឬ​ធ្លាយ​ស្រោមអនាម័យ​កំឡុងពេល​រួមភេទ​?​ការ​ពិតណាស់​មនុស្សម្នា​ក់ៗ​សុទ្ធតែ​ប៉ងប្រាថ្នា​សុំ​សេចក្តីសុខ​រៀងៗ​ខ្លួន ។​ពេលខ្លះ​ក៏បាន​ប្រព្រឹត្ត​អំពើ​ខុសឆ្គង​ជាយថាហេតុ​ដូចជា​ក្នុង​វ័យ​បន្ត​ពូជ​ជាដើម​។​


    យើង​សូម​សួរថា​បើសិនជា​អ្នកធ្វើការ​រួមភេទ​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​ក្នុង​ការប្រើ​ស្រោមអនាម័យ​ដូចជា​ការពាក់​មិនបាន​ត្រឹមត្រូវ ផុត​កាល​បិ​រ​ច្ឆេ​ទ​នៃ​ការប្រើប្រាស់​ឬក៏​គ្រាន់​តែមាន​ចំណង់​មួយគ្រា​?


    បន្ទាប់ពី​ការប្រព្រឹត្ត​ខុសឆ្គង​មួយគ្រា​នេះ​លោកអ្នក​នឹង​ប្រឈម​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​ដូចជា អត្រា​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​កាមរោគ​/​អេដស៍ និង​ការ​មាន​ផ្ទៃពោះ​។​


   ទន្ទឹមនឹងនេះ​ផងដែរ​យើង​នឹង​បង្ហាញ​លោកអ្នក​ពី​វិធី​ការពារ​សម្រាប់​ករណី​ខាងលើនេះ ក្នុង​គោលបំណង​ចៀសវាង​ឲ្យ​បានការ​ឆ្លង​មេរោគ ៖


   ១-​ការ​មាន​ផ្ទៃពោះ​បន្ទាប់ពី​សង្ស័យថា​មានការ​ធ្លាយ​ឬ​បែក​ស្រោមអនាម័យ​ក្នុងកំឡុងពេល​៧២​ម៉ោង​លោកអ្នក​អាច​ទៅ​ពិគ្រោះ​ជា​មូ​យ​គ្រូពេទ្យ​ផ្នែក​សម្ភព​និង​រោគ​ស្ត្រី​ដើម្បី​ពន្យា​កំណើត​បន្ទាន់​។ បើ​លើសពី​៧២​ម៉ោង​នោះ​អ្នកនឹង​អាច​ក្លាយជា​ម្តាយ​គេ​ហើយ​។​


    ២-​ការឆ្លង​ជំងឺ​កាមរោគ​/​អេដស៍ : បន្ទាប់ពី​មាន​ហេតុការណ៍​បែបនេះ​អ្នក​និង​ដៃគូ​របស់​អ្នក​គួរតែ​ធ្វើតេស្ត​រកមើល មេរោគ​អេដស៍​និង​កាមរោគ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ដើម្បីឱ្យ​ប្រាកដ​កាន់តែ​ច្បាស់លាស់​ថែមទៀត​ក្នុង​រយ​: ពេល​៣​ខែ​បន្ទាប់ពី​រួមភេទ​ត្រូវធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ម្តងទៀត​។​


   ប្រសិនបើ​លទ្ធផល​វិជ្ជមាន​អ្នក​គួរតែ​ទៅ​ទទួលយក​សេវា​ព្យាបាល​នៅឯ​មន្ទីរ​ពេទ្យ ក៏ប៉ុន្តែ​បើ​លទ្ធផល​អវិជ្ជមាន​វិញ​អ្នក​មិនគួរ​ធ្វេសប្រហែស​ម្តងទៀត​ឡើយ​។​


    សរុបមក​សម័យនេះ​មាន​ក្មេងៗ​យុវវ័យ​ជាច្រើន​បាន​បណ្តែតបណ្តោយ​ខ្លួន​ដោយ​ឆាប់​ប្រឡូក​នឹង​ការរួម​ភេទ ។​ដើម្បី​ទប់ស្កាត់​ការ​ការឆ្លង​ជំងឺ​ពួកគាត់​គួរស្វែងយល់​ឱ្យបាន​ច្រើន​អំពី​ជំងឺ​កាមរោគ​និង​អេដស៍​និង​ខិតខំ​រៀនសូត្រ​បន្ថែមទៀត ៕​

adverise with khmeread

មតិយោបល់