adverise with khmeread 14572053 1137273679692839 1088641843 o

ព័ត៌មាន​បន្ថែម​ស្តីពី​ ប្តី​ប្រពន្ធ​វ័យ​ចំណស់​២​នាក់​ចាក់​សម្លាប់​គ្នា តែ​នៅ​មិនទាន់​ដឹង​មូលហេតុ​

    បាត់ដំបង ៖ ប្តី​ប្រពន្ធ​វ័យ​ចំណាស់​២​នាក់ បានកើត​ជម្លោះ​រហូត​ចាក់​សម្លាប់​គ្នា​ទៅវិញទៅមក​ដោយ​មិនទាន់​មូលហេតុ​ពិតប្រាកដ ជា​លទ្ធផល បាន​បណ្តាលឱ្យ​ប្រពន្ធ​ស្លាប់ ហើយ​ប្តី​រងរបួស​ធ្ងន់​ដេកពេទ្យ។​

    អំពើ​ឃាតកម្ម​ដ៏​សាហាវ​ខាងលើនេះ​បានកើត​ឡើង​នៅ​ចំណុច ក្រុមទី​៣៤ ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​-​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​ប្រ​ហែ​ល​៤​ និង​៤០​នាទី​ល្ងាច​។​

    លោក ឈឿង គឹម​សុង មេក្រុម​ប៉ូលិស​បង្ការ​ប​ង្ក្រា​ប​ខេត្ត​បានឱ្យដឹងថា ឃាតកម្ម​នេះ បាន​បណ្តាល​ឱ្យស្លាប់​ប្រពន្ធ​និង​ប្តី​របួសធ្ងន់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​

    លោក​បាន​បន្តថា ជនរងគ្រោះ​ដែល​ស្លាប់ ដេក​កាន់​កាំបិត​ក្នុង​ដៃ ឈ្មោះ សៀវ គុណ អាយុ​៦៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ឈ្មោះ តាំង ជី អាយុ​៦៩​ឆ្នាំ ត្រូវ​ជនរងគ្រោះ​ចាក់​បាក់​កាំបិត​ក្នុង​ពោះ​ធ្លាយ​ចេញ​ពោះវៀន​មក​ក្រៅ ពេលនេះ​កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង។​

    លោក​មិនទាន់បាន​បញ្ជាក់​ករណី​ឃាតកម្ម​នេះ គឺ​ពុំទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ដោយសារតែ​ប្រពន្ធ​ស្លាប់​នៅនឹងកន្លែង ប្តី​រងរបួស​ធ្ងន់​មិនអាច​សាកសួរ​ចម្លើយ​បានទេ​៕

adverise with khmeread

មតិយោបល់