កណ្តាល ៖ បន្ទាប់ពីប្តីកោសខ្យល់ឱ្យនិងផឹកថ្នាំមួយគ្រាប់ស្រាប់តែស្ត្រីជាប្រពន្ធបានស្លាប់ថ្ងៃទី០៤ តុលា ឆ្នាំ២០១៦ វេលាម៉ោង៧យប់នៅចំណុចភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យ័ន ចាន់តារា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំកើតហេតុ។ចំណែក ប្តីឈ្មោះ ឈុន សុធា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរជាងចម្លាក់ មានទីលំនៅភូមិឃុំកើតហេតុ។
ប៉ូលិសបន្តថា នៅថ្ងៃទី០៤ តុលា ឆ្នាំ២០១៦ វេលាម៉ោង ៤ ល្ងាចជនរងគ្រោះមានសភាពងងឹតមុខនិងឈឺក្បាល ហើយបានប្រើប្តីឱ្យកោសខ្យល់ និងធ្វើចលនារហូតដល់ម៉ោង៦ល្ងាចជនរងគ្រោះបានបាត់មាត់ និងបញ្ឈរភ្នែកទើបប្តីឱ្យថ្នាំប៉ារ៉ា១គ្រាប់ទៅជនរងគ្រោះលេប។
ក្រោយមកជនរងគ្រោះ មានសភាពរឹងថ្គាមក៏បញ្ជូនទៅផ្ទះគ្រូពេទ្យឯកជនពេលទៅដល់គ្រូពេទ្យឈ្មោះ គឹម ទូច បានបញ្ជាក់ថា៖ ជនរងគ្រោះមានសភាពធ្ងន់ធ្ងរហើយត្រូវបញ្ជូនទៅមន្ទីពេទ្យរដ្ឋ ហើយគ្រូពេទ្យឈ្មោះ គេម ទូច បានចាក់ថ្នាំនិងព្យួរសេរ៉ូមដល់ម៉ោង៧យប់ថ្ងៃដដែលបានស្លាប់ ហើយក៏បញ្ជូនជនរងគ្រោះមកផ្ទះ ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាល និងលោកវេជ្ជបណ្ឌិត លីម ផល្លា ប្រធានការិយាលយ័សុខាភិបាលស្រុកខ្សាច់កណ្តាល បានមកពិនិត្យសាកសពដោយហ្មត់ចត់ពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ គឺពិតជាស្លាប់ដោយសារខ្យល់គរឬ គាំងបេះដូងប្រាកដមែនបានប្រគល់សពជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
