វាប្រហែលជាមិនមែនជាថ្ងៃសម្រាកនៃកាតព្វកិច្ចបាល់ទាត់អន្តរជាតិដ៏រីករាយមួយនោះឡើយសម្រាប់ Cesc Fabregas។
ខ្សែបម្រើកណ្តាលរបស់តោខៀវ Chelsea រូបនេះ មើលទៅហាក់ដូចជាមានគន្លាតឆ្ងាយមួយពីក្រុមជម្រើសដំបូងរបស់លោក Antonio Conte នៅឯទឹកដី Stamford Bridge ហើយបន្ទាប់មកទៀតនោះស្ថិតនៅក្នុងជម្រើសបាល់ទាត់អន្តរជាតិអេស្ប៉ាញក៏អាចមានវាសនាដូចគ្នានេះដែរ។
Fabregas ត្រូវបានដាក់ឱ្យអង្គុយនៅកៅអីបម្រុងនៅឯការចាប់ផ្តើមរដូវកាលថ្មីដោយអ្នកចាត់ការទូទៅថ្មីរបស់តោខៀវ ដែលមិនជឿទុកចិត្តទៅលើខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ ដែលនេះអាចនឹងបញ្ចប់ការខិតខំប្រឹងប្រែងនៅតំបន់បម្រើកណ្តាលរបស់គាត់។
យ៉ាងណាក្តី អតីតខ្សែបម្រើរបស់កាំភ្លើងធំ Arsenal បានទទួលកម្មសិទ្ធិជាកីឡាករជម្រើសដំបូងរបស់គាត់មកវិញក្រោយការដឹកនាំរបស់ Conte ដែលគួរតែអរគុណទៅដល់គ្រាប់បាល់ចំនួនពីរគ្រាប់របស់គាត់ក្នុងដំណើរប្រជែងពានខាប់ក្នុងស្រុក EFL Cup ដែលទទួលបានជ័យជម្នះទៅលើ Leicester ។
ប៉ុន្តែ Fabregas បានចាប់ផ្តើមជម្រើសដំបូងរបស់ខ្លួនដោយបរាជ័យក្នុងលទ្ធផល ៣-០ ក្រោមដៃអតីតក្រុមចាស់ Arsenal របស់ខ្លួន ហើយ Conte បច្ចុប្បន្នបានផ្លាស់ប្តូរជម្រើសរបស់ខ្លួន និងប្តូរយុទ្ធសាស្ត្រថ្មីសម្រាប់ Chelsea ។
តោខៀវបានលេងក្នុងយុទ្ធសាស្ត្រ ៣-៤-៣ នៅលើទឹកដី Hull ហើយ Fabregas បានចំណាយពេល ៩០នាទីពេញអង្គុយនៅលើកៅអីបម្រុង។
ជម្រើសជាតិអេស្បាញសព្វថ្ងៃមានកីឡាករអស្ចារ្យមានទេពកោសល្យមួយចំនួន ហើយ Ander Herrera ត្រូវបានកោះហៅចូលជម្រើសជាតិសម្រាប់ប្រកួតជម្រុះវើលខាប់ជាមួយ អ៊ីតាលី និងអាល់បានី។
នៅវ័យ ២៩ឆ្នាំ Fabregas លេងបានចំនួន ១០៥ប្រកួតសម្រាប់បាល់ទាត់អន្តរជាតិអេស្ប៉ាញ ដោយធ្លាប់លើកពានកំពូលប្រចាំទ្វីបអឺរ៉ុប European Championships និងពានរង្វាន់ពិភពលោក World Cup ។
ដូច្នេះ ប្រហែលជាគាត់សមនឹងទទួលបានអាហារសារធាតុចិញ្ចឹមដែលបានបង្ហោះនៅលើ Snapchat របស់គាត់កាលពីល្ងាចថ្ងៃអង្គារ?
ប្រិយមិត្តរបស់ Chelsea កំពុងព្រួយបារម្ភណាស់ចំពោះរឿងនេះ ហើយរូបភាពមិនមានវិជ្ជាជីវៈជាកីឡាករនេះនឹងរឹតបង្កើនពាក្យចចាមអារ៉ាមថា Fabregas អាចនឹងផ្ទេរទៅ AC Milan នៅខែមករាខាងមុខនេះ៕
