Unnamed %282%29

ឃាត់​បុរស​ចិន​រោងចក្រ​យក​កែវ​គប់​ក្បាល​មេការ​ខារ៉ាអូខេ​បែក​ព្រោះ​ខឹង​អត់​អង្គុយ​កំដរ​

    ភ្នំពេញ ៖ បុរស​ជន​ជាតិចិន​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​បាន​ចូល​ច្រៀង​ខារ៉ាអូខេ​ខឹង​ហៅ​មេការ​មក​អង្គុយ​កំដរ​មិន​ព្រម ក៏​យក​កែវ​គប់​ប្រាវ​បណ្តាលឱ្យ​មេការ​របួស​បែកក្បាល​ឆ្វេង ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។​

    អំពើហិង្សា​ខាងលើនេះ​កើតឡើង​នៅ​ថ្ងៃទី​០៤ ​តុលា​ ឆ្នាំ​២០១៦​ ម៉ោង​១២ ​និង​៣០​នាទី​អា​ធ្រា​ត្រ នៅ​ក្លឹប​ខារ៉ាអូខេ​លើ​ឃ្វី​ន​បន្ទប់ លេខ​១០៧ ផ្លូវ​លេខ​២០០៤ ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ QIU ZONG MING ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន លិខិតឆ្លងដែន G-45990001 ស្នាក់​នៅក្នុង​រោងចក្រ​កាត់ដេរ ផ្លូវជាតិ​លេខ​២ ស្រុក​បាទី ខេត្តតាកែវ។​

    ប៉ូលិស​បន្តថា ដំបូង​បុរស​ជនជាតិ​ចិន​បាន​យក​កែវស្រា​វាយ​លើ​នារី​រងគ្រោះ​ឈ្មោះ រ៉ូ រដ្ឋា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​មេការ​ខារ៉ាអូខេ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ស្លែង រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (របួស​បែកក្បាល​ខាងឆ្វេង) បញ្ជូនទៅ​មន្ទីរពេទ្យ​ឯកជន។​

    មូលហេតុ ដំបូង​បុរស​ជនជាតិ​ចិន​ហៅ​មេការ​មក​អង្គុយ​កំដរ​មិន​ព្រម​ក៏​ទំនាស់​ពាក្យសំដី​គ្នា ហើយ​យក​កែវ​គប់​ឱ្យ​របួស​តែម្តង ហើយ​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​សង្ស័យម្នាក់។ ​បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕

មតិយោបល់