adverise with khmeread Demi lovato and taylor

Demi Lovato គ្រោងលាលែងពីវិស័យចម្រៀង បន្ទាប់ពីរិះគន់ Taylor Swift

          Demi Lovato បាន​បង្ហើបប្រាប់​ថា នាងនឹងលាឈប់ពីអាជីព​ចម្រៀង​នៅ​ឆ្នាំ​ថ្មីនេះ ហើយ​ផ្តោត​ការយក​ចិត្តទុក​ដាក់​លើ​កិច្ច​ការ​មនុស្ស​ធម៌ បន្ទាប់ពី​នាង​បាន​រិះគន់​តារា​ចម្រៀង Taylor Swift នៅក្នុងបទសម្ភាសកាលពីពេល​ថ្មីៗ​នេះ។

          Demi Lovato បាន​អះអាងថា យោបល់​របស់នាង​អំពី​តារា​ចម្រៀង​ម្ចាស់​   ប​ទ​ “Shake it Off” គួរតែ​ត្រូវបាន​ដកចេញពីបរិបទ ប៉ុន្តែ​នៅតែ​ប្រកាន់ជំហរ​រិះគន់​ចំពោះជម្លោះរបស់ Taylor Swift ជាមួយនឹង​ Katy Perry ។

          នាងបានប្រាប់អ្នកគាំទ្រ​ថា “​រីករាយខ្លាំងណាស់នៅឆ្នាំ​២០១៧។ យក​ពេល​សម្រាក​ពី​អាជីពចម្រៀង និង​ការបង្ហាញមុខជា​សាធារណៈ... ខ្ញុំចង់និយាយថា មិនមែនជំនួញក្នុងវិស័យ​នេះនិង​ផ្នែក​ព័ត៌មាន​នោះទេ”។

          ដោយ​ពន្យល់ពី​ការ​សម្រេចចិត្ត​នេះ នាងបានប្រាប់អ្នកគាំទ្រ​ថា “​មាន​អា​រម្មណ៍ថា វាគ្មានតម្លៃ​តទៅទៀតទេ។ ខ្ញុំសុខចិត្ត​ធ្វើ​ការងារ​មនុស្ស​ធម៌វិញ”។

          ថ្មីៗ​នេះ នាង​បាន​រិះគន់​ Taylor Swift ថា ព្យាយាម​ផ្តួល​ Katy Perry និង​ប្រើ​ប្រាស់តែតារាស្រីដែលមាន​រូបរាង​ស្អាតបំផុត​សម្រាប់វីដេអូចម្រៀង “Bad Blood” នៅក្នុងបទសម្ភាស​ជាមួយ Yahoo! ហើយ​អះអាងថា ពាក្យទាំងនេះអាច​ត្រូវ​បាន​ដកចេញ​ពីបរិបទ​ ប៉ុន្តែនាង​នៅតែ​រក្សាជំហរ​របស់នាងដដែល។

          ក្នុងបទសម្ភាសនេះ Demi វ័យ២៤​ឆ្នាំ​បានរិះគន់ Taylor Swift និង​ក្រុម​ការ​ងារ​របស់នាង ​រួម​មាន​តារា​ល្បីៗដូចជា Cara Delevingne  Ellie Goulding  Gigi Hadid និង Karlie Kloss ។ តារាស្រីទាំងនេះបានបង្ហាញមុខ​ក្នុង​បទចម្រៀង “Bad​​ Blood” ប៉ុន្តែ Katy វ័យ​៣១​ឆ្នាំ​បែរ​ជា​មាន​ជម្លោះ​ជាមួយ​ Taylor Swift ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់