adverise with khmeread 0050f16800000258 0 image m 34 1475449542462

អតីត​ខ្សែការពារ​របស់ Liverpool ងើប​ពី​សន្លប់​ស្តូកស្តឹង​និង​អាច​ដកដង្ហើម​វិញ​បាន​ហើយ​ក្រោយ​រហែក​សរសៃឈាម​ខួរក្បាល​

    ​អតីត​កីឡាករ​ហង្ស​ក្រហម Rigobert Song ត្រូវបាន​រាយការណ៍​ថា​ងើប​ពី​ស្ថានភាព​បាត់បង់​ស្មារតី​វិញ​ហើយ ដោយ​អាច​ដកដង្ហើម​វិញ​ដោយ​ខ្លួនឯង និង​ត្រូវបាន​បញ្ជូន​ដំណើរ​ទៅកាន់​ប្រទេស​បារាំង បន្ទាប់ពី​ទទួលរង​បញ្ហា​របួស​រហែក​សរសៃ​ឈាម​ខួរក្បាល​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​រូបថត​ពីរ​សន្លឹក​បាន​ផុស​ឡើង​ដែល​បង្ហាញ​ពី​ស្ថានភាព​របស់ Song នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​គាត់​កំពុង​សម្រាក​នៅលើ​គ្រែ​មន្ទីរពេទ្យ​មួយកន្លែង និង​បន្ទាប់មក​ត្រូវបាន​ដឹក​ចេញ​តាម​កៅអី​រុញ​ដោយ​ក្រុមគ្រូពេទ្យ​។​

​    ​អតីត​តារា​ខ្សែការពារ​របស់​ក្រុម​ហង្ស​ក្រហម Liverpool និង West Ham United សញ្ជាតិ​កា​មេ​រូ​ន​រូបនេះ ត្រូវគេ​រាយការណ៍​ថា​បាន​នឹង​កំពុង​តស៊ូ​ដើម្បី​ជីវិត បន្ទាប់ពី​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Yaounde ប្រទេស​កា​មេ​រូ​ន​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់