ក្រចេះ ៖ ប៉ូលិសក្រុងក្រចេះបានឃាត់ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ ជាបន្តបន្ទាប់នៅថ្ងៃទី៤ តុលា ឆ្នាំ២០១៦នៅក្នុងសង្កាត់អូរឬស្សី ក្រុង-ខេត្តក្រចេះហើយបានដកហូតវត្ថុតាងមួយចំនួន។
ប៉ូលិសក្រុងក្រចេះបានឱ្យដឹងថា មានជនសង្ស័យម្នាក់ឈ្មោះ គ្រី ភារិន ហៅភាព អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ជាមុខសញ្ញាជួញដូរត្រូវកម្លាំងប៉ូលិសបានចាប់ខ្លួន។
ក្រោយការចាប់ឃាត់ខ្លួនជនម្នាក់នេះមកសាកសួរ នៅថ្ងៃដដែលប៉ូលិសក៏បន្តការឃាត់ខ្លួនជនម្នាក់ទៀតឈ្មោះ ឆន សំណាង អាយុ២៧ឆ្នាំ រស់ភូមិអូរឬស្សីទី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
ប៉ូលិសក្រុងក្រចេះបានបញ្ជាក់ថា ក្រៅពីការចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់ ប៉ូលិសក៏បានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកមួយចំនួន រួចបញ្ជូនទៅក្រុងកសាងសំណរឿងតាមនីតិវិធី៕
