កំពង់ចាម ៖ បុរសម្នាក់មានជំនាញខាងប្រើអំពើហិង្សាដោយចេតនា ត្រូវបានលោក សែត វិសិដ្ឋមុនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៦១៩គ.ព្រ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ សម្រេចឃុំខ្លួនជនជាប់ចោទ០១នាក់ ពីបទ ហឹង្សាដោយ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមានអាវុធ។
ប៉ូលិសនិយាយថា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋានក្រុងកំពង់ចាមបានប្រើប្រាស់ជំនាញបង្ក្រាបករណីហិង្សាដោយចេតនាដោយមានអាវុធ ០១ ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ មករា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិរកាក្រោមសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ទៅតាមបញ្ញត្តិច្បាប់ មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ៕
