Untitled 1

ឃាត់ចោរអំបុកចោរអំបែង២នាក់លួចទូរស័ព្ទ

    កោះកុង ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​សង្កាត់​ដងទង់​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ ។​
    ប៉ូលិស​ក្រុង​ខេមរភូមិន្ទ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០​មករា​ឆ្នាំ​២០១៦ ម៉ោង ៥​ល្ងាច​ប៉ូលិស​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​២​នាក់​:១-​ឈ្មោះ​ហាំ ម៉ាត់​ហៅ​កាក់​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជាតិខ្មែរ​ឥស្លាម​មុខរបរ​លក់​ទឹកអំពៅ​នៅ​ភូមិ​4​សង្កាត់​ដងទង់​ក្រុង​ខេមរភូមិន្ទ​និង​២-​ឈ្មោះ​អូន ក្តី​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ ជាតិខ្មែរ​មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​
    ការឃាត់ខ្លួន​គឺ​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ម៉ាន រ៉​នី​ភេទ​ស្រី​អាយុ​៣១ ឆ្នាំ​ជាតិខ្មែរ​អ៊ិ​ស្លាម​នៅ​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​។​
    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទោ​តុលាការ ៕​

មតិយោបល់