adverise with khmeread  91176059 mariasharapova

Maria Sharapova ត្រូវបាន​សម្រាល​បម្រាម​មក​នៅ ១៥ ខែ​វិញ

    ​ការដាក់​បម្រាម​ចំនួន​ពីរ​ឆ្នាំ​ចំពោះ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​របស់​នាង Maria Sharapova ត្រូវបាន​សម្រាល​មក​ត្រឹម​រយៈពេល ១៥​ខែ​វិញ ក្រោយពី​ការដាក់​បណ្តឹងឧទ្ធរណ៍​របស់​នាង​ទៅ​តុលាការ​អាជ្ញាកណ្តាល​កីឡា​។​

​    ​ម្ចាស់​ជើងឯក​តេ​ន្នី​ស​ក្នុង​កម្មវិធី Grand Slam វ័យ ២៩​ឆ្នាំ​រូបនេះ ដំបូង​ត្រូវបាន​ហាមឃាត់​ដោយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ International Tennis Federation រយៈពេល​ពីរ​ឆ្នាំ បន្ទាប់ពី​ការធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​ការប្រើប្រាស់​សារធាតុ​ហាមឃាត់ Meldonium នៅឯ​ព្រឹត្តិការណ៍​តេ​ន្នី​ស 2016 Australian Open ។​

​    ​តារា​តេ​ន្នី​ស​ឆ្នើម​ប្រចាំ​ប្រទេស​រុស្ស៊ី​រូបនេះ នឹង​អាច​ត្រឡប់​ទៅកាន់​ទីលាន​តេ​ន្នី​ស​វិញ​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧​។​

​    ​Sharapova បាន​បញ្ជាក់ថា "​ខ្ញុំ​កំពុង​រាប់​ថយក្រោយ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​អាច​ត្រឡប់​ទៅវិញ​"​។​

​    ​នាង​បាន​បន្តទៀតថា "​នៅក្នុង​វិធី​ជាច្រើន ខ្ញុំ​មាន​អារម្មណ៍​ដូចជា​របស់​ជាច្រើន​ដែល​ខ្ញុំ​ស្រឡាញ់ ត្រូវបាន​គេ​យកចេញ​ឆ្ងាយ​ពី​រូបខ្ញុំ ហើយ​វា​នឹងមាន​អារម្មណ៍​ពិតជា​ល្អ​ដែល​បាន​ត្រឡប់មកវិញ​។ តេ​ន្នី​ស​គឺជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​"៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់