adverise with khmeread Wenger

Marc Overmars: នេះគឺជាពេលវេលាសម្រាប់លោក Arsene Wenger មកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស

          លោក​ Marc Overmars ជឿថា គ្រូបង្វឹក​សញ្ជាតិ​បារាំង​ Arsene Wenger ​គឺជា​ជម្រើស​ដ៏ស័ក្តិសម​បំផុត​ដើម្បីធ្វើ​ជា​គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​​ ជំនួស​លោក Sam Allardyce ។ លោក Wenger ត្រូវបានប្រាប់ថា នេះអាច​ជា​ពេល​វេលា​ដ៏ស័ក្តិ​សម​​បំផុត​សម្រាប់លោកចាកចេញពី​ក្លឹប​​ Asensal​ មក​ធ្វើ​​ជា​គ្រូបង្វឹក​អង់​គ្លេស​។

          កិច្ច​ព្រមព្រៀង​របស់លោក Wenger នៅពហុកីឡាដ្ឋាន Emirates Stadium នឹង​ចប់នៅ​ដំណាច់រដូវ​កាល​នេះ។ ​កាលពីសប្តាហ៍​មុន​លោក Wenger ​និ​យាយ​ថា លោកបើក​ចំហ​សម្រាប់តំណែង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នា​ពេល​អនា​គត។ លោក Wenger បាននិយាយថា​”​​ Arsenal គឺជា​ក្លឹប​របស់​ខ្ញុំ​។ ប៉ុន្តែ​ថ្ងៃ ណាមួយ ប្រសិនបើ​ខ្ញុំទំនេ​រ​ ហេតុអ្វីក៏មិនអាច?”។

          លោក Marc Overmars​ បាននិយាយថា “ខ្ញុំគិតថា គាត់គឺជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ប្រហែលជា​ដល់ពេល​វេលា​សម្រាប់​គាត់ហើយ ប្រសិនបើ​គាត់​នៅមាន​ថាម​ពល​សម្រាប់ការ​ងារ​នេះ”។

          លោក Sam Allardyce បានចាកចេញពី​តំណែង​គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេសបន្ទាប់ពី​ដឹកនាំ​បាន​មួយប្រកួត​ ក្រោយ​ពីមាន​ការ​ស៊ើបអង្កេត​របស់​កា​សែត Telegraph បង្ហាញថា លោក Sam បាន​ផ្តល់​ដំបូន្មាន​ពីវិធីដែល​ត្រូវ​គេច​ពី​ច្បាប់​របស់​សហព័ន្ធបាល់ទាត់​អង់គ្លេស​ជុំវិញកិច្ច​ព្រមព្រៀងផ្ទេ​រ​កីឡា​ករ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់