adverise with khmeread Unnamed %281%29

ចាប់ខ្លួន​កម្មករ​យួន​រស់នៅ និង​ធ្វើការ​ខុសច្បាប់​៨​នាក់ ទាំង​ព្រឹក​នៅ​ខណ្ឌដូនពេញ​

    ភ្នំពេញ ៖ កម្មករ​ជនជាតិ​យួន​ចំនួន​៨​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៥​ តុលា​នេះ ​នៅ​ទីតាំង​ផ្ទះល្វែង ​(​ភោជនីយដ្ឋាន​ភ្នំពេញ​ខេមរា​) ស្ថិតនៅ​ផ្លូវ​លេខ​៦១ កែង​១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​ពីបទ​រស់នៅ និង​ធ្វើការ​ខុសច្បាប់​។​

    ប៉ូលិស​និយាយថា ក្រុម​ប្រតិបត្តិការ​ចម្រុះ រួមមាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល និង​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​អាជ្ញា​រង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​៦​ព្រឹក​ព្រលឹម​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ផ្ទះល្វែង​ (​ភោជនីយដ្ឋាន​ភ្នំពេញ​ខេមរា​) ស្ថិតនៅ​ផ្លូវ​លេខ​៦១ កែង​១០៨ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​យួន​ចំនួន​៨​នាក់​ទៀត​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន បាន​បញ្ជាក់ថា ពួកគេ​ជា​កម្មក​សំណង់​ជនជាតិ​វៀតណាម​ជួល​ស្នាក់នៅ បាន​ចំនួន ០៨​នាក់ មានលិខិតឆ្លងដែន​០៣​ក្បាល ទិដ្ឋាការ​ទេសចរណ៍ តែ​មក​បម្រើ​ការងារ​ខុស​ទិសដៅ និង​គ្មាន​លិខិតឆ្លងដែន​ចំនួន៥​នាក់​។​

    ជនជាតិ​យួន​ទាំងនេះ ត្រូវបាន​យកទៅ​សួរនាំ​បន្តទៀត នៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់