adverise with khmeread R sterling

Raheem Sterling នឹងខកខានការប្រកួតជម្រុះវើលខាប់

          កាលពីថ្ងៃច័ន្ទ​កីឡាករ Raheem Sterling ត្រូវបាន​ដក​ចេញ​ពីក្រុម​ជម្រើ​ស​ជាតិ​អង់គ្លេស​ដោយ​សារតែ​មាន​របួស​កំភួន​ជើង​ ​អំឡុង​ពេល​ប្រ​កួត​ជាមួយ​ក្រុម Tottenham កាលពីថ្ងៃអាទិត្យ។

          បើទោះបីជា Sterling សង្ឃឹមថា នឹងអាចជាទាន់សម្រាប់​ការ​ប្រកួត​ បន្ទាប់​របស់​ក្រុម​ Man City ក៏ដោយប៉ុន្តែ​ការ​ដកចេញនេះគឺជា​ការ​ខកចិត្តយ៉ាងធំ​សម្រាប់គ្រូបង្វឹក​បណ្តោះ អាសន្ន​ Gareth Southagate ។ Sterling វ័យ២១​ឆ្នាំ​ បាន​​​ក្លាយជា​កីឡាករ​ម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើមនៅ​ក្រប​ខណ្ឌ​​ PL ​នៅ​រដូវ​កាល​នេះ ។ Sterling ​​នឹងខកខាន​ការ​ប្រកួត​ជម្រុះ​វើល​​ខាប់ក្នុងទឹកដី​ជាមួយក្រុម​ម៉ាល់ត៍នៅ​ថ្ងៃសៅរ៍ហើយ​អាចនឹង​ខកខាន​ការ​ប្រ​កួត​ជាមួយក្រុម​ស្លូវេនីនៅបីថ្ងៃ​បន្ទាប់​ផង​ដែរ។

          ភ្លាមៗ​នោះ​លោក​ Gareth Southagate បាន​កោះហៅ​កីឡាករ Andros Townsend ដើម្បីជំនួស​ Sterling ដែល​មិនទាន់ប្រាកដ​ថា​ អាចលេងបាន។​Townsend ធ្លាប់លេងឲ្យ​ជម្រើស​ជាតិបាន​១១​លើក​ ប៉ុន្តែ​ខកខាន​មិនបាន​បង្ហា​ញ​មុខ​ក្នុងក្រុមជម្រើស Euro 2016 របស់​លោក Roy Hodgson កាលពីរដូវក្តៅទេ៕

adverise with khmeread

មតិយោបល់