adverise with khmeread Rotting body of dead mermaid washes up on british beach %281%29

លើ​លោក​ពិត​ជាមាន​នាង​ទេព​មច្ឆា​? រកឃើញ​សាកសព​ស្អុយរលួយ​នៅ​មាត់សមុទ្រ​អង់គ្លេស ក្បាលមនុស្ស​កន្ទុយ​ត្រី​

    ​ទាំងនេះ​គឺជា​រូបភាព​ចម្លែក​ដែល​បង្ហាញ "​ទេព​មច្ឆា​" នៅ​ឆ្នេរសមុទ្រ​មួយ​ក្នុងប្រទេស​អង់គ្លេស​។ នេះ​បើតាម​ប្រភព Mirror ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។​

​    ​រូបភាព​ដ៏​គួរឱ្យ​រន្ធត់​មួយ​នេះ បង្ហាញ​សាកសព​ដងខ្លួន​ដូច​មនុស្ស​មាន​កន្ទុយ​ត្រី សល់​តែ​គ្រោងឆ្អឹង​នៅ​ឆ្នេរ​ខ្សាច់ Great Yarmouth​។​

​    ​រាងកាយ​របស់​វា​មាន​លក្ខណ​រលួយ ខណៈដែល​ក្បាល​និង​កន្ទុយ​នៅមាន​ទម្រង់​រូបរាង​ដដែល​។ វីដេអូ​នេះ​ថត​ដោយ​លោក Paul Jones បាន​ចែករំលែក​វា​នៅលើ Facebook ដោយមាន​អ្នក​ចុច Share រហូតដល់​ទៅ​រាប់ពាន់​ដង​។​

​    ​ដោយឡែក​មានមតិ​មួយចំនួន​បាន​ថា​វា​ជា​ការពិត ខណៈដែល​អ្នកផ្សេង​ទៀត​ថា​វា​គឺជា​រឿង​បោកប្រាស់​។ យ៉ាងណាមិញ លោក Paul jones មិន​ប្រាកដថា​វា​ជា​អ្វី​ឱ្យ​ប្រាកដ​នោះទេ ព្រោះ​គាត់​បានឃើញ​វា​ដោយ​ចៃដន្យ​និង​ថត​វា​មក​ចែករំលែក និង​ចែកគ្នា​ជជែក​រក​ខុសត្រូវ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់