adverise with khmeread Handsome prof boom

អ្នកលេង​អ៊ី​ន​ធឺ​ណេ​តលង់​ស្នេហ៍​សាស្ត្រាចារ្យ​រូបវិទ្យា​សង្ហា​បំផុត​លើ​ពិភពលោក​រូបនេះ​

    ​វា​ប្រហែលជា​មួយខែ​ហើយ ចាប់តាំងពី​រូបភាព​ប្រុស​សង្ហារ​រូបនេះ​ត្រូវបាន​ចែកចាយ​។​

​    ​អ្វី​ទៅ​ដែល​ធ្វើឱ្យ​បុរស​ម្នាក់នេះ​ល្បី​ពេញ​អន​ឡាញ​? ប្រសិនបើ​អ្នកធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​ក្នុង​រូបភាព​នេះ អ្នក​ប្រហែលជា​ប្រាប់​ខ្លួនឯង​ថា អ្នកនឹង​មិន​គេច​សាលា​នោះទេ ប្រសិនបើ​បុរស​ម្នាក់នេះ​គឺជា​គ្រូបង្រៀន​។ ពិតណាស់ បុរស​ង្ហា​រ​រូបនេះ​គឺ​សាស្ត្រាចារ្យ​ផ្នែក​រូបវិទ្យា​។​

​    ​រូបភាព​របស់​គ្រូ​រូបនេះ​ត្រូវបាន​យកមក​ផុស​ពេញ​អន​ឡាញ ហើយ​ភាគច្រើន​អ្នក​ដែល​បញ្ចេញមតិ​លើ​អ៊ី​ន​ធឺ​ណេ​ត​សុទ្ធសឹង​ជា​ស្ត្រីភេទ​។ ពួកគេ​បាន​បញ្ចេញមតិ​ថា ប្រសិនបើ​គាត់​ជា​គ្រូ​របស់​ពួកនាង ពួកនាង​នឹងមិន​គេច​ម៉ោង​រៀន​នោះទេ​។ យ៉ាងណាមិញ គេ​មិនទាន់​ប្រាកដថា សាស្ត្រ​ចា​រ្យ​រូបនេះ​ជា​ជនជាតិ​ថៃ ឬ​កូរ៉េ ខណៈដែល​គាត់​កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុងប្រទេស​ហ្វី​លី​ភី​ន ផ្នែក​រូបវិទ្យា​និង​គណិតវិទ្យា​។ នេះ​បើ​យោងតាម​គេហទំព័រ Facebook ឈ្មោះ Viral News Online៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់