adverise with khmeread 14550982 1137413313012209 1634189036 o

សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ ត្រូវ​ម្តាយ​បដិសេធ ចងក​ស្លាប់​ខ្លួន​

    ​ប៉ៃលិន​ ៖ បុរស​ម្នាក់​ត្រូវ ម្តាយបង្កើត​បដិសេធ រឿង​ចូល​ស្តីដណ្តឹង​កូនក្រមុំ​គេ មូល​ហេតុតែ​ជីវភាព​គ្រួសារ​ភាពខ្វះខាត ក៏​គិត​ខ្លី​ចងក​បញ្ចប់ជីវិត នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៦​នេះ ស្ថិត​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ 

​    ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ឈ្មោះ ឆែម ចាន់ថន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មូលហេតុ ដោយ​ពីរ​បី​ថ្ងៃមុន ជនរងគ្រោះ​បាន​សុំ​ម្តាយ​ចូល​ដណ្តឹងប្រពន្ធ តែ​ម្តាយ​បាន​បដិសេធ ដោយសារ​ពុំទាន់​មាន​លុយ បន្ទាប់មក​ក៏មាន​ការឈ្លោះប្រកែក​គ្នា ជារឿយៗ លុះ​រហូតមកដល់​ព្រឹក​កើតហេតុ ក៏​បានឃើញ​ជនរងគ្រោះ​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​តែម្តង។​

​    ក្រោយពេល​ពិនិត្យ​សព​រួចរាល់ សមត្ថកិច្ច​ជំនាញ​រកឃើញថា ជនរងគ្រោះ​ពិតជា​ចង់ក​សម្លាប់ខ្លួន ពិតប្រាកដ​មែន ហើយ​បានប្រគល់​ឱ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់