adverise with khmeread Unnamed

ប៉េអឹម​ក្រុង​បាត់ដំបង ឃាត់​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

    បាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​នៅវេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច សណ្ឋាគា ខម​ហ្វ​ត​ស្តារ​៣ ស្ថិត​ក្នុងភូមិ រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

    លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន​ ១. ឈ្មោះ ​ឯល ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​, ២.ឈ្មោះ គឹម ចាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​ និង​៣.ឈ្មោះ វណ្ណា ឆា​ន្នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តទៀតថា ការឃាត់ខ្លួន​នេះ​គឺ​ធ្វើទៅបាន​ដោយមាន​ការ សហការ​ផ្តល់ដំណឹង​ពី​ម្ចាស់​សណ្ឋាគារ ថា​មាន​ជនសង្ស័យ​ចំនួន​៣​នាក់ សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​។ បន្ទាប់ពី​បានទទួល​ដំណឹង​ភ្លាម លោក​ក៏បាន​ចាត់ចែង​កម្លាំង​កងរាជអាវុធហត្ថ ដឹកនាំ​ដោយ​លោក នាយការិយាល័យ​បទល្មើស​គ្រឿងញៀន ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ ព្រមទាំង​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​។​

    វត្ថុតាង​រួមមាន៖ ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០៣​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ៣.៤៦​ ក្រាម, ២. ទូរ​សព្ទ័​ដៃ ចំនួន​០៣​គ្រឿង​, ៣. ម៉ូតូ ចំនួន​០២​គ្រឿង រួមទាំង​សម្ភារៈ​មួយចំនួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់