adverise with khmeread C9d95d4e8830f2498cde3783d0be2ddbd5a9cff7

ខែកញ្ញា ជា​ខែ ដែល​លោក Jürgen Klopp និង កូនក្រុម​ទាំងមូល​មានជោគ​ជតារាសី​ខ្ពស់ត្រដែត​បំផុត​

    ​Jürgen Klopp, Adam Lallana, James Milner និង Robert Lewandowski ត្រូវបាន​ច្របាច់​បញ្ចូល​គ្នា ដែល​នេះ​ជា​ព័ត៌មាន​មួយ​ធ្វើឱ្យ​ប្រិយមិត្ត​ហង្ស​ក្រហម Liverpool មុខរីក​ដូច​គ្រាប់​ជីរ​ក្នុង​សប្តាហ៍​ដ៏​ស្រស់បំព្រង​របស់​ពួកគេ​។ 

​    ​ខែកញ្ញា គឺជា​ខែ​ដែលមាន​ផ្លែផ្កា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់ Liverpool ហើយ Klopp និង Lallana ត្រូវបាន​ទទួលស្គាល់​ស​ម្រា​ប់ តួនាទី​របស់​ពួកគេ​ក្នុង​ការជួយ​លើក​ទម្រង់​លេង​ដ៏​កំពូល​របស់​ហង្ស​ក្រហម​។ ប្រការនេះ​បាន​នាំឱ្យមាន​ការតែងតាំង Jürgen Klopp សម្រាប់​ពានរង្វាន់​អ្នកចាត់ការ​ទូទៅ​ល្អ​ដាច់​គេ​ប្រចាំខែ​របស់ Premier League និង Lallana ក៏​ជាប់​ក្នុង​បញ្ជី​សម្រាប់​កីឡាករ​ល្អ​ដាច់​គេ​ប្រចាំឆ្នាំ​ដែរ​។​

​    ​Klopp បាន​ដឹកនាំ Liverpool ឆ្ពោះទៅកាន់​ជ័យជម្នះ​បី​លើក​ជាប់​គ្នា​ក្នុង​ក្របខ​ណ្ឌ័ Premier League កាលពី​ខែ​មុន ខណៈដែល Lallana អា​ចរក​គ្រាប់​បាល់​បាន​ចំនួន​ពីរ​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ពីរ​គ្រាប់​ផ្សេងទៀត ដែល​កើតឡើង​ចេញពី​ការ​ផ្តួល​ក្រុម Leicester City, Chelsea និង Hull City​។​

​    ​ទន្ទឹមនឹង​នោះដែរ អនុប្រធាន​ក្រុម​ហង្ស​ក្រហម Milner បាន​ប្រាប់​ទៅ​ពួកគេ​ថា គាត់​សង្ឃឹមថា​ការលាលែង​ពី​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​អង់គ្លេស នឹង​អាច​ផ្តល់​ប្រយោជន៍​ដល់​ខ្លួនឯង និង Liverpool ។​

​    ​តារាបាល់ទាត់​ពាក់​លេខ ៧​របស់​ហង្ស​ក្រហម​រូបនេះ​បាន​បញ្ជាក់ថា "​វា​គឺជា​ដំណាក់កាល​ថ្មី​មួយ​សម្រាប់​ខ្ញុំ​ក្នុង​អាជីព​របស់ខ្ញុំ​... ដើម្បី​ផ្តោតទៅលើ Liverpool ជាក់ស្តែង​គឺជា​រឿង​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ​នាពេល​ឥឡូវនេះ​"​។​

​    ​នៅឯ​កន្លែង​ផ្សេងទៀត តារាបាល់ទាត់​របស់ Bayern Munich កីឡាករ Lewandowski បាន​និយាយ​ពី​លទ្ធភាព​មួយ​បើ​អាចទៅរួច រូបគេ​អាច​នឹងចូលរួម​ជាមួយ Klopp ម្តងទៀត​។ ខ្សែប្រយុទ្ធ​ជំនាញ​ផលិត​គ្រាប់​បាល់​រូបនេះ​គឺជា​គន្លឹះ​ដ៏​សំខាន់​ជួយ​ឱ្យ Borussia Dortmund ជោគជ័យ​។​

​    ​Lewandowski បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​អង្គុយ​មើល​ការប្រកួត​មួយចំនួន​របស់ Liverpool ចាប់តាំងពី​ការធ្វើដំណើរ​ទៅដល់​របស់ Klopp ហើយ​អ្នក​អាច​ឃើញ​រឿង​ទាំងនោះ ដែល​កីឡាករ​កំពុង​រីករាយ​នឹង​លេង​បាល់​សម្រាប់​គាត់​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ក្នុងនាម​ជា​កីឡាករ​ម្នាក់ អ្នក​ដឹងថា គាត់​ច្បាស់​ជា​គាំទ្រ​អ្នក​ទាំងស្រុង គាត់​គឺ​ប្រៀប​បីដូច​ជា​ឪពុក​មួយរូប​អ៊ីចឹង​"៕ 

adverise with khmeread

មតិយោបល់