លោក Carles Puyol បានបញ្ជាក់ថា វានឹងរឿងដ៏អយុត្តិធម៌ប្រសិនបើកីឡាករ Messi មិនឈ្នះ Ballon d'Or។ លោកបានអះអាងថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះជាកីឡាករដែលមានគុណភាព ហើយប្រសិនបើ Messi បន្តការលេងរបៀបនេះទៀត រូបគេប្រហែលជាឈ្នះពានរង្វាន់នេះជាច្រើន។
លោក Puyol បានប្រាប់វេបសាយរបស់ក្លឹបអ្នកមានបុណ្យថា "អ្នកនឹងមិនដឹងថានឹងមានរឿងអ្វីកើតឡើងនៅចុងបញ្ចប់ឡើយ ប៉ុន្តែវានឹងមានការភ្ញាក់ផ្អើលដ៏ធំនិងអយុត្តិធម៌ ប្រសិនបើកីឡាករ Messi មិនឈ្នះ Ballon d'Or។ អ្វីដែលអស្ចារ្យអំពីគាត់នោះគឺ គាត់ព្យាយាមអភិវឌ្ឍខ្លួនឯងនិងបំបែកកំណត់ត្រា។ ឥឡូវគាត់ជាកីឡាករឥតខ្ចោះ ហើយកម្រិតលេងរបស់គាត់ហាក់ដូចជាគ្មានព្រំដែនឡើយ"។
លោកបានបន្តទៀតថា "វាពិបាកណាស់សម្រាប់ឱ្យកីឡាករម្នាក់ឈ្នះពានរង្វាន់ Ballon d'Or បានដល់ទៅ ៥។ ប៉ុន្តែក្រៅពីនោះ កីឡាករ Leo Messi នឹងមិនចូលនិវត្តន៍នៅថ្ងៃស្អែកឡើយ និងប្រសិនបើគាត់ឈ្នះនៅថ្ងៃចន្ទនេះទៀត គាត់នឹងបន្តការលេងបែបនេះទៀត ហើយបន្តឈ្នះពាននេះទៀត។ អញ្ចឹងហើយ ឈ្នះពានរង្វាន់ Ballon d'Or ចំនួនប្រាំប្រហែលជាមិនមែនទីបញ្ចប់សម្រាប់ Messi ឡើយ"៕
