adverise with khmeread Kim 06

លោក Karl Lagerfeld ៖ Kim Kardashian មិនគួរភ្ញាក់ផ្អើលថា ហេតុអ្វីបានជាគេចង់បានទ្រព្យសម្បត្តិរបស់នាងទេ

          លោក Karl Lagerfeld បាន​និយាយថា Kim Kardashian មិន​គួរ​មាន​កា​រ​ភ្ញាក់​ផ្អើល​ថា ហេតុអ្វីបាន​ជាមនុស្ស​គ្រប់គ្នា​ចង់បាន​ទ្រព្យសម្បត្តិ​របស់នាង។ រឿងនេះ​គឺព្រោះ​នាង​បាន​សម្ញែង​ទ្រព្យសម្បត្តិនេះញឹកញាប់ពេក។

          លោក Karl Lagerfeld បានលើកឡើង​ បន្ទាប់ពី​តារាស្រី Kim Kardashian ត្រូវគេប្លន់​យកគ្រឿងអលង្កា​មានតម្លៃរាប់លានដុល្លារ។

          អ្នករចនាម៉ូតវ័យ៨៣​ឆ្នាំ​រូបនេះបាន​និយាយថា “ខ្ញុំមិនយល់ថា ហេតុអ្វី​បាន​ជា​នាង​ស្នាក់នៅសណ្ឋាគារ​ហើយ​គ្មាន​សន្តិសុខយាម ចូរគិតមើលទាំងអស់​គ្នា​មើល”។

          លោកបន្តថា “ប្រសិនបើ​អ្នក​គឺជាតារាល្បី​ ហើយ​អ្នក​សម្ញែងគ្រឿងអលង្កា​របស់អ្នកទាំងអស់តាមអ៊ីនធើណិត។ អ្នក​ទៅស្នាក់នៅសណ្ឋាគារ​ដែល​គ្មាន​នរ​ណា​ម្នាក់អាចមកក្បែរបន្ទប់បាន។ អ្នកមិនអាច​បង្អួតទ្រព្យសម្បត្តិរបស់អ្នក ហើយ​​ក្រោយមកសម្តែងការភ្ញាក់ផ្អើល​ថា មាន​គេចង់បាន​របស់អ្នកនោះទេ”។

          បើទោះបីជា​លោកហាក់ដូចជា​រិះគន់ ប៉ុន្តែកន្លងមកលោក Karl បាន​បង្ហា​ញ​​ការ​គាំទ្ររបស់​លោកចំពោះ Kim តាមរយៈ​សារជា​អក្សរ​ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់