adverise with khmeread 1

អតីតកីឡាករហង្សក្រហមម្នាក់ប្រាប់រឿងចម្លែកដែល Luis Suarez ធ្វើពេលហ្វឹកហាត់

    ​ហង្ស​ក្រហម Liverpool កំពុង​ធ្វើឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅក្នុង​លី​ក​កំពូល​អង់គ្លេស Premier League នាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​ពួកគេ​អាចធ្វើ​អ្វី​ទៅ​ដើម្បី​នាំ Luis Suarez មក​ក្លឹប​នេះ​វិញ​?

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ បច្ចុប្បន្ន​គឺជា​ផ្នែក​មួយ​ដ៏​គ្រោះថ្នាក់​របស់​អ្នកមាន​បុណ្យ Barcelona ដែល​បានដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ខ្សែការពារ​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ប៉ុន្តែ​ការចងចាំ​ដ៏​អស្ចារ្យ​របស់គាត់ បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​គូប្រកួត​សឹង​គ្រប់​ប្រកួត​ក្នុង​ឯកសណ្ឋាន​ពណ៌​ក្រហម គឺ​នៅតែ​ជា​អតីតកាល​ដ៏​ស្រស់បំព្រង​នៅលើ​ទឹកដី​របស់​ហង្ស​ក្រហម​។ នេះហើយ​ជា​អ្វីដែល Liverpool អាច​យកមក​វិញ​បាន​ពី Suarez​។​

​    ​អតីត​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម​របស់គាត់ Danny Wilson ដែល​បច្ចុប្បន្ន​លេង​ឱ្យ Rangers បាន​បង្ហើប​ឱ្យដឹង​ទាំងស្រុង ពេលដែល​គាត់​បានផ្តល់​បទសម្ភាសន៍​ទៅកាន់​ប៉ុស្តិ៍​ទូរទស្សន៍​ផ្លូវការ​របស់​ក្លឹប Rangers TV ដែល​គាត់​បាន​បញ្ជាក់ថា Suarez គឺ​ពិតជា​កីឡាករ​បាល់ទាត់​ដែល​ពិសេស​ជាងគេ​បំផុត​ដែល​គាត់​ធ្លាប់​ហ្វឹកហាត់​ជាមួយ​។​

​    ​បន្ទាប់មក​គាត់​បាន​បន្តទៀតថា "​រឿង​ចម្លែក​មួយ​នេះ គឺ​គាត់ (Suarez) មិនដែល​ចងខ្សែ​ស្បែកជើង​របស់ខ្លួន​ឡើយ ពេលដែល​គាត់​កំពុង​ហ្វឹកហាត់​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់