adverise with khmeread Unnamed %281%29

សិស្សថ្នាក់ទី៩ ឆក់កាបូប​បានសម្រេចពីយាយតាមួយគូ តែរត់​មិន​រួច​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹងត្របែក បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កា​បូម​ពី​ស្ត្រី​ម្នាក់ បានសម្រេច បង្ក​ការ​ភា្ញ​ក់​ផ្អើល​កាល​វេលា​ម៉ោង​៩ ​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៩៩ ស្ថិតនៅ​ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចាន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​៩ វិទ្យាល័យ​បឹងត្របែក ស្នាក់នៅ​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

    ក្រោយ​ការចាប់ខ្លួន ចាន់ ពិសិដ្ឋ បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពិតមែន ដោយ​មុន​កើតហេតុ​ពួកគេ​មាន​គ្នា​៣​នាក់ ម៉ូតូ​២​គ្រឿង ហើយ​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម សង់​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FT .9090 សេរី​ឆ្នាំ​២០១៦។​

    បុរស ឈុន ស៊ី​ថា អាយុ​៦៧​ឆ្នាំ មុខរបរ​មន្ត្រី​ចូលនិវត្តន៍ ស្នាក់​នៅផ្ទះ​លេខ​២៣៧B ផ្លូវ​៩៩ កែង​៥០៧ ស្ថិតនៅ​ភូមិ​៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដឹក​ប្រពន្ធ​មានឈ្មោះ មុត ចន្ថា  អាយុ​៦១​ឆ្នាំ មុខរបរ​នៅផ្ទះ។​

    បើតាម​ប្រភពព័ត៌មាន​ពី​ប្ដី​បានឱ្យដឹងថា ដំបូង​គាត់​ ​(​ជនរងគ្រោះ​)​​ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គុ​ប​ពី​​ពណ៌​ស ពាក់​ស្លាក​លេខ កំពត 1E .0727 ចេញពីផ្ទះ គោលបំណង​មក​ផ្សារ​បឹងត្របែក។ ​ពេលមកដល់​ចំណុច​ផ្លូវ​លេខ​៩៩ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ​1FT .9090 សេរី​ឆ្នាំ​២០១៦ ស្រប​ទិស​គ្នា មកពី​ក្រោយ ក៏​ធ្វើ​សកម្មភាព​ឆក់​កា​បូម​កលុយ ក្នុងនោះ​មាន​ជាង​១​ម៉ឺ​ន​៥​ពាន់​រៀល ​និង​លុយ​ដុល្លារ ​១០ ​ដុ​ល្លារ និង​ទូរស័ព្ទ​ម៉ាក​ណូគា ពណ៌​ស​១​គ្រឿង ដែល​កាន់​ជាប់ និង​ដៃ​ហើយក៏​ធ្វើឱ្យ​ដួល​ទាំង​ប្ដី ប្រពន្ធ​។​

    ពេលនោះ ក្រុម​ជនសង្ស័យ​រត់​បាន​ប្រហែល​២០​ម៉ែត្រ ក៏​ជ្រុល​ទៅបុក​ម៉ូតូឌុប​១​គ្រឿង ដួល​ហើយ​ត្រូវ​ប្រជាជន​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹងត្របែក ដើម្បី​ចាត់ការ​តាមច្បាប់។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​បានមក​ដាក់ពាក្យ​ប្តឹង​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​ចាប់​បក្ខពួក​សេសសល់​២​នាក់​ទៀត​ដោយ​ជនសង្ស័យ​ស្គាល់អាសយ​ដ្ឋា​ន ដោយ​គាត់​ខឹង​ណាស់​ធ្វើឱ្យ​ប្ដី​ប្រពន្ធ​គាត់​ដួល​ទាំង​២​នាក់ ហើយ​រងរបួស​រលាត់​ដៃ ជើង​ទាំង​២​នាក់។​

    បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​ម៉ូតូ​ត្រូវបាន​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងត្របែក​នាំមក​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​សួរនាំ​ចាត់ការ​តាម​នីតិវិធី៕


adverise with khmeread

មតិយោបល់