adverise with khmeread Unnamed %281%29

យ៉ាប់​! ​យុវជន​ម្នាក់​ជិះ​ម៉ូតូឌុប​អត់លុយ​ឱ្យ​គ្រប់ ត្រូវ​ម្ចាស់​ម៉ូតូឌុប​ស្រែកថា​ចោរឆក់​ចាប់​ប្រគល់ឱ្យ​ប៉ូលិស ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​អះអាងថា ខ្លួន​មិនមែនជា​ចោរឆក់​ទូរស័ព្ទ​នោះទេ គ្រាន់តែ ជិះ​ម៉ូតូឌុប​គ្មាន​លុយ​គ្រប់​ឱ្យ​ថ្លៃ​ម៉ូតូ​តែប៉ុណ្ណោះ ក៏ត្រូវ​ម្ចាស់​ម៉ូតូឌុប​ស្រែក​ចោទ​ខ្លួន​ថា​ជា​ចោរ ឆក់​តែម្តង។ 

    ករណីនេះ​បង្ក​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​ និង​២០​នាទី​ព្រឹក​ថ្ងៃទី​០៥ តុលា ២០១៦ នៅ​ខាងលិច​ស្ពាន​អាកាស​៧​មករា​ផ្លូវ​សហព័ន្ធរុស្ស៊ី​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

    ជនសង្ស័យ​ឈ្មោះ​ ឆេង ផេង អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​បឹងរាំង​ឃុំ​សាមគ្គី​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​ ចំណែក​ជនរងគ្រោះ​អ្នករត់ម៉ូតូឌុប​ក្រោយ​កើតហេតុ​មិន​បានមក​ដាក់ពាក្យ​បណ្តឹង​ឡើយ​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ប្រាប់ថា គាត់​មិនបាន​ឆក់​ទូរស័ព្ទដៃ​បុរស​ខាងលើ​ឡើយ​ហើយ​ជនសង្ស័យ​បាន​ប្រាប់ទៀតថា នៅមុន​កើតហេតុ​គាត់​បាន​ហៅ​ម៉ូតូឌុប​ចេញពី​ម្តុំ​វត្តភ្នំ​ដោ​យមក​ចំណុច​ខាងលើ​ក្នុង​ត​ម្លៃ​៤០០០​រៀល​។​

    ខណៈ​មកដល់​ចំណុច​ខាងលើ​គាត់​មាន​លុយ​តែ​១០០០​រៀល​ឱ្យ​ពេលនោះ​អ្នករត់ម៉ូតូឌុប​បាន​ដក​ទូរស័ព្ទដៃ​មិន​ស្គាល់​ម៉ា​កមក​តេ​ដោយ​គំរាមថា​ហៅ​ប៉ូលិស​មក​ចាប់ខ្លួន​ពេលនោះ​ដោយសារ​ខ្លួន​ភ័យ​ក៏​រត់​ឆ្លងផ្លូវ​តែម្តងទៅ ហើយ​ត្រូវគេ​ចាប់​ឃាត់ខ្លួន​ដោយ​ចោទ​មកលើ​ខ្លួន​ជា​ចោរឆក់​ទូរស័ព្ទ​ទៅវិញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ដើម្បី​ស្វែ​ក​រកមើល​បទល្មើស​សិន៕

 

adverise with khmeread

មតិយោបល់