adverise with khmeread 3rrjdevci95u8an5z04z

Google ចេញ​ទូរស័ព្ទ​លើកដំបូង​របស់ខ្លួន​ស្អាត​អស់ទាស់​!

    ​Google បានបង្ហាញ​ទូរស័ព្ទ​ថ្មី​លើកដំបូង​របស់ខ្លួន​ហៅថា Pixel ដំបូង  មានន័យថា​មាន​មនុស្ស​យន្ត​មួយ​ជា​ជំនួយការ​របស់​អ្នក​ពេញ​មួយជីវិត​។​

​    ​ជា​ទូរស័ព្ទដៃ​ដំបូង​រចនា​ដោយ Google ទាំង​ខាងក្នុង​និង​ខាងក្រៅ គឺ​សឹងតែ​ដូច​ទូរស័ព្ទដៃ​ដទៃទៀត​ដែរ ហើយ​មាន​ពណ៌​ប្រាក់​និង​ស​នៅ​ជុំវិញ ធ្វើ​ពី​លោហៈ​និង​កញ្ចក់​។​

​    ​Google's Assisstant ធ្វើការ​ស្រដៀង​គ្នា​ទៅនឹង Siri ហើយ​វា​បិទ​បើក​ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​និង​បន្ទាប់មក​និយាយ​ទៅ​វា​តែម្ដង​។ ប៉ុន្ដែ​វា​ពិសេស​ត្រង់​អាច​ហៅ​រាល់​ទិន្នន័យ​ដែល Google បាន​ផ្ទុក​ទាំងអស់ ហើយ​ក្រុមហ៊ុន អះអាងថា​វា​លឿន​ក្នុង​ការយល់​នូវ​អ្វីដែល​មនុស្ស​ស្វែងរក​និង​យកមក​បង្ហាញ​បាន​លឿនៗ​រហ័ស​ទាន់​ចិត្ត​។​

​    ​មិន​ត្រឹម​ប៉ុណ្ណោះ​នៅ​ថ្ងៃ​ដាក់​បង្ហាញ​ផលិតផល​របស់ខ្លួន​នៅ​ទីក្រុង San Fransico ក្រុមហ៊ុន Google នឹង​បង្ហាញ​ផលិតផល​របស់ខ្លួន​ចំនួន​ប្រាំ​រួមមាន​ទូរស័ព្ទ Pixel, Daydream VR, Tablet ទំហំ ៧ អ៊ី​ញ​, កុំព្យូទ័រ​យួរដៃ​និង​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ថ្មី​របស់ខ្លួន​។​

​    ​សម្រាប់​ការបញ្ជាទិញ​ទុក​មុន​មាននៅ​ប្រទេស​អាមេរិក អូស្ត្រាលី កាណាដា អាល្លឺម៉ង់ និង​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់